នេះជាខណៈពេលដែលអ្នកទាំងដំណើរនៅក្បែរ មានការស្លុតរន្ធត់ និងហួសចិត្តយ៉ាងខ្លាំង ខណៈពេលសង្ឃឥតសាសនា១អង្គ បានប្រព្រឹត្តសកម្មភាពមិនសមរម្យ «សម្រេចកាមដោយដៃ» នៅលើរថយន្តក្រុង ដោយគ្រាន់តែសម្លឹងមើលជើងស្ត្រីម្នាក់ប៉ុណ្ណោះ ។
សង្ឃរូបនេះ បានកំពុងធ្វើដំណើរនៅលើរថយន្តក្រុង១គ្រឿង នៅក្នុងទីក្រុងបាងកក (ថៃ) នៅពេលនោះ រូបគេក៏បានលាត់ស្បង់ជីវរ និងចាប់ផ្តើមសិចដោយខ្លួនឯងដ៏គួរឲ្យហួសចិត្តនេះតែម្តង ។
ទង្វើដ៏ថោកទាបរបស់សង្ឃពុំស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានថតដោយស្ត្រីម្នាក់ ដែលបានស្អប់ខ្ពើម ហើយនាងនិយាយថា នាងគ្រោងបញ្ជូនវីដេអូនេះទៅឲ្យប៉ូលីសផងដែរ ។
ស្ត្រីអ្នកសម្លឹងមើលម្នាក់ បាននិយាយថា សង្ឃរូបនេះត្រូវបានប៉ាន់ស្មានមានព្រះជន្ម ៥០ ឆ្នាំ បានឱនសម្លឹងជើងស្ត្រីម្នាក់ មុនពេលអង្អែលគ្រលៀនរបស់ខ្លួន ខណៈរថយន្តក្រុងកំពុងធ្វើដំណើរ នារសៀលថ្ងៃអង្គារ ។
សង្ឃកំហូចរូបនេះ ត្រូវបានឃើញញញឹមយ៉ាងពព្រាយ ខណៈរូបគេបន្តធ្វើសកម្មភាពមិនសមរម្យមួយនេះ នៅលើរថយន្តក្រុង កំពុងធ្វើដំណើរក្នុងទីក្រុងបាងកក ។
បន្ទាប់ពីព្យាយាម «សម្រេចកាមដោយដៃ» អស់រយៈពេល ៣, ៤ នាទី រួចហើយ សង្ឃរូបនេះក៏បានគ្របស្បង់ជីវរត្រឹមត្រូវបាន មុនពេលចុះពីរថយន្តក្រុង ស្ថិតនៅជិតវិមានជ័យជំនះ ។
អ្នកមើលម្នាក់និយាយថា៖ «ខ្ញុំបានឃើញផ្ទាល់ភ្នែក ករណីដ៏ហួសចិត្តនេះ នៅលើរថយន្តក្រុងលេខ ២៨ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ។ សង្ឃនេះមានព្រះជន្មខ្ទង់ជា ៥០ ឆ្នាំ ហើយគាត់បានសម្លឹងមើលស្ត្រីម្នាក់ស្ថិតពីក្រោយគាត់ ។ គាត់បានក្រឡេកភ្នែកទៅកាន់ជើងរបស់នាង តាមរយៈគម្លាតចន្លោះកៅអី ។ នាងបានគងជើងទាក់ក្លា ដោយចំហរបន្តិច ។ គាត់បន្ទាប់មក បានចាប់ផ្តើម «ជួយខ្លួនឯង» ។ ខ្ញុំពិតជារន្ធត់ចិត្តណាស់ នៅពេលបានឃើញបែបនេះ!» ។
«នេះជាគំរូបដ៏អាក្រក់មួយ ដែលសង្ឃរូបនេះគួរត្រូវបានដាក់ទណ្ឌកម្ម ព្រោះថា វាជាទង្វើមិនគោរពសាសនា» ៕ ចន្ទី