Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​អា​រ៉ាប៊ី​សៅ អូឌីត​ព្រមាន​ថា ខ្លួន​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែ​រដែរ បើ​អៀ​រ៉ង់​ផលិត​វា​

spot_img

​រាជទាយាទ​ប្រទេស​អា​រ៉ាប៊ី​សៅ អូឌីត គឺ​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​ធ្វើការ​ព្រមាន​ថា ប្រទេស​របស់​ព្រះអង្គ​នឹង​ធ្វើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ប្រទេស​អៀ​រ៉ង់​ផលិត​វា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​សុក្រ​រសៀល​នេះ​។​

​ព្រះអង្គម្ចាស់ ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​អា​រ៉ាប៊ី​សៅ អូឌីត បាន​ថ្លែង​ដូច្នេះ​ថា “​ប្រទេស​អា​រ៉ាប៊ី​សៅ អូឌីត​មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ទេ ប៉ុន្តែ​ពួកយើង​នឹង​លេងល្បែង​នេះដែរ​​ប្រសិន​ជា​ប្រទេស​អៀ​រ៉ង់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​”​។​

​សហគមន៍​អន្តរជាតិ​មាន​ការព្រួយបារម្ភ​ជា​យូរ​មក​ហើយ​ថា ការអភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​របស់​អៀ​រ៉ង់​​នឹង​ធ្វើឲ្យ​មាន​ការប្រកួតប្រជែ​ង​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា​។​

​ព្រះអង្គម្ចាស់ Mohammed bin Salman គឺ​ធ្វើ​ការដាក់​ការជឿជាក់​ទ្វេរ​ដង​ចំពោះ​ការប្រដូច​របស់​លោក​ចំពោះ​មេដឹកនាំ​ជាន់ខ្ពស់​អៀ​រ៉ង់ Ali Khamenei ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ អា​ដុល ហ៊ី​ត្លែ (Adolf Hitler) ដោយ​លោក​បាន​បញ្ជាក់ថា មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​មាន​គោលដៅ​វាតទី​ដ៏​គ្រោះថ្នាក់​។​

​ព្រះអង្គ​បញ្ជាក់ថា “​គាត់ (​លោក Ali Khamenei) ចង់​បង្កើត​គំរោង​ផ្ទាល់ខ្លួន​នៅក្នុង​បជ្ឈិម​បូ​ព៌ា​​ដូច​ទៅ​នឹង Adolf Hitler ដែល​ចង់​វាតទី​ពង្រីក​ទឹក​ដី​នោះ​ពេលនោះ​។ ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក និង​តំបន់​អៀ​រ៉ង់​មិន​បានដឹងថា Adolf Hitler មាន​គ្រោះថ្នាក់​យ៉ាង ណា​នោះ​ទេ រហូតដល់​ពេល​វា​កើត​ឡើង​។ ខ្ញុំ​មិន​ចង់​ឃើញ​ព្រឹត្តិការណ៍​ដូចគ្នា​កើតឡើង​នៅ​បជ្ឈិម​ប្រទេស​នោះ​ទេ​”​។​

​សូមបញ្ជាក់​ថា កាលពី​ខែវិច្ឆការ ឆ្នាំមុន ព្រះអង្គម្ចាស់​បាន​ហៅ​មេដឹកនាំ​អៀ​រ៉ង់​ថា ជា​ហ៊ី​ត្លែ​ថ្មី នៅ​តំបន់​បជ្ឈិម​បូ​ព៌ា​៕​ សុភ័ក្ត្រ

spot_img
×