Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់​! បើកឡាន​​ដូច​ខ្វាក់ភ្នែក ទៅ​​​​បុក​​​កិន​​តា​​ម្នាក់​​កំពុង​​​ជិះ​​​កង់​​​​ទាំង​​​កំរោល ស្ថិត​នៅ​​ផ្លូវ​​គ្មាន​​សណ្តាប់​​ធ្នាប់​មួយ​​នៅ​ឥណ្ឌា (​មាន​វីដេអូ​)

spot_img

នេះ​ជាហេតុ​ការណ៍​គ្រោះ​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ពុំ​នឹកស្មាន​ដល់ ខណៈដែល​រថយន្ត​កុងតឺន័រ​១​គ្រឿង បើក​ដូចខ្វាក់ភ្នែក​ ទៅបុក​​បុរស​វ័យ​ចំណាស់​ម្នាក់​ពី​ខាងក្រោយ ដែល​កំពុង​ជិះ​កង់​សុខៗ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​មួយកន្លែង នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គេ​មើលឃើញថា អាច​ប្រឈម​នឹង​គ្រោះថ្នាក់​កើតឡើង​តែម្តង ។​

​តាម​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​មនុស្សម្នា​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ គួរ​ឲ្យ​ស្រៀវ​សាច់​ជំនួស ចំពោះ​ការធ្វើ​ចរាចរណ៍​ដ៏​ស្មុគស្មាញ​របស់​ពួកគេ ។ វីដេអូ​បន្ទាប់មក បានបង្ហាញ​ខណៈពេល​ដ៏​រន្ធត់​បំផុត ដែល​បុរស​វ័យ​ចំណាស់​កំពុង​ជិះ​កង់​សុខៗ ស្រាប់តែ​រថយន្ត​កុងតឺន័រ​១​គ្រឿង បើក​មកពី​ក្រោយ និង​បុក​កិន​គាត់​ទាំង​កម្រោល​តែម្តង ។​

​ទន្ទឹម​នោះ​ផងដែរ មតិ​អ្នក​ខ​មិន​មួយចំនួន​បាន​លើកឡើងថា រថយន្ត​នេះ​ប្រហែល​ជាន់​ហ្វ្រាំង​ពុំ​ស៊ី ។ ប៉ុន្តែ មនុស្ស​ជាច្រើន​ទៀត បាន​និយាយថា នេះ​ជា​ករណី​បុក​កិន​សម្លាប់​ដោយ​ចេតនា​តែម្តង ព្រោះតែ​រថយន្ត​នោះបាន​ឈប់​ភ្លាមៗ បន្ទាប់មក​គ្រោះ ៕ ចន្ទី

  

spot_img
×