Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​ទៀតហើយ “​រាំ​ចាប់​ចាប​” មិន​ទាន់​ចេញ​ផង​ល្បី​បាត់​ហើយ​ (Video inside)

spot_img

​ភ្នំពេញ ៖ បទ​ចម្រៀង​ថ្មី របស់​តារាចម្រៀង​សំឡេង​ពិរោះ សុគន្ធ ថេ​រ៉ាយុ បទ “​តោះ​រាំ​ចាប់​ចាប​” កំពុងតែ​ចាប់ផ្តើម​កក្រើក​ឡើង​ហើយ បន្ទាប់​ពី​តារា​ចម្រៀង រូបនេះ បានបង្ហាញ​វីដេអូ​ឃ្លីប អំពី​ក្បាច់​រាំ​នៅក្នុង​ក្រុម​តារាចម្រៀង សុគន្ធ ថេ​រ៉ាយុ​។

​មិន​ត្រឹមតែ​បទ​ចម្រៀង បែប បែក​ស្លុយ​របស់ សុគន្ធ ថេ​រ៉ាយុ បង្ហាញជូន​ទស្សនិកជន​ក្នុង​ពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប៉ុណ្ណោះ​ទេ សុគន្ធ ថេ​រ៉ាយុ ក៏​នៅ​មាន​បទ​ចម្រៀង បែប​ប្រពៃណីយ៍ ជូន​បងប្អូន កន្លងមក​ដែល តែ​គេ​រំពឹងថា បទ “​រាំ​ចាប់​ចាប​” ទើបតែ​ចេញ​នេះ នឹង​អាច​ឈាន​ជើង​ឈរលើ​លំដាប់​កំពូល​តារា​ល្បី ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ផង​ក៏​មិនដឹង​។

​តារាចម្រៀង សុគន្ធ ថេ​រ៉ាយុ បានឲ្យដឹងថា បទ​ចម្រៀង​ថ្មី​នេះ មិន​ទាន់​ចេញ​ជា Audio officail ទេ ព្រម​គ្នា តែ​ក៏​កំពុង​ត្រៀម​ថត MV ដើម្បី​ក្នុង​វ៉ុល​ចូលឆ្នាំថ្មី​នេះ​។​

​តោះ​ទៅ​មើល​បទ​ចម្រៀង “​រាំ​ចាប់​ចាប​” ទាំងអស់គ្នា​!៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×