Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​នៅ​បន្ត​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា និង​សរសើរ​កម្ពុជា​ជា​ប្រទេស​គំរូ​ក្នុង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​

spot_img

​ភ្នំពេញ ៖ តំណាង​ប្រទេស​កាណាដា បាន​មានប្រសាសន៍​ប្រាប់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ប្រទេស​ដ៏​ធំ​មួយ​នេះ​មិន​ត្រឹម​តែ​នៅ​បន្ត​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភ​ណ្ឌ និង​សម្លៀកបំពាក់​ពី​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នឹង​បន្ថែម​ការបញ្ជា​ទិញ​ផលិត​ទាំង​នោះ​ពី​កម្ពុជា​ទៀត​ផង​។​

​ដំណឹង​ដ៏​វិសេស​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​​រដ្ឋមន្ត្រី អ៊ិត សំហេង ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោកស្រី ដូ​នីកា ផូតទី ឯក​អគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​កម្ពុជា ដែល​មាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក នា​ព្រឹក ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង​។​

​លោក រដ្ឋមន្ត្រី​មានប្រសាសន៍ថា “​កាណាដា​ក៏​ជា​ប្រទេស​មួយ​ដែល​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ដែរ និង​បាន​​​ស្វែង​​យល់​​ពី​លក្ខខណ្ឌ​ការងារ គោល​នយោបាយ​ចំពោះ​សិទ្ធិសេរីភាព នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ហើយ​ភាគី​កាណាដា​ក៏បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​អាច​ចាត់ទុក​ជា​គំរូ​មួយ នៅក្នុង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​។ គេ​បាន​ដក​ការបញ្ជាទិញ​នេះ នៅ​ប្រទេស​ខ្លះ ប៉ុន្តែ​កម្ពុជា​អត់​ទេ ពោល​នៅតែ​បន្ត​”។​

​លោក បន្តថា ទោះបី​ទំហំ​ទឹកប្រាក់​ដែល​កាណាដា​ទិញ​ផលិតផល​វាយ​ន​ភ​ណ្ឌ សម្លៀក​បំពាក់​ពី​កម្ពុជា មិន​ទាន់​ឡើង​ខ្ពស់​ដូច​ទីផ្សារ​ធំៗ​​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ការចាប់ផ្ដើម​ដ៏​ល្អ​មួយ ដែល​ភាគី​កាណាដា​បាន​អនុគ្រោះ​សម្រាប់​ការនាំ​ចេញពី​កម្ពុជា​ចូល​ប្រទេស​ខ្លួន​។ រហូត​មកដល់​បច្ចុប្បន្ន​នេះ ទំហំ​ទឹកប្រាក់​ដែល​កាណាដា​បញ្ជា​ទិញ​ផលិតផល​ទាំង​នេះ​ពី​កម្ពុជា មាន​ជាង​៩០​លាន​ដុល្លារ​។​

​ក្នុងជំនួប​នោះ ភាគី​កម្ពុជា​-​កាណាដា ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការអភិវឌ្ឍ​ធនធានមនុស្ស បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការ​អភិវឌ្ឍ​​គោលនយោបាយ​ស្ដីពី ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ដោយ​កាណាដា​បាន​កោតសរសើរ​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ភាពល្អប្រសើរ ដូចជា ការដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ជូន​កម្មករ ដែល​កត្តា​នេះ​ហើយ បាន​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ទំនិញ​នៅក្នុង​អរិយ​ប្រទេស​មួយចំនួន គេ​ពេញចិត្ត​នឹង​លក្ខខណ្ឌ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ជូន​កម្មករ​និយោជិត​ពិសេស​​គោលនយោបាយ​គាំពារ​សង្គម​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ផ្ដល់ជូន​ដល់​កម្មការិនី ព្រោះ​​ជា​កត្តា​ដ៏​ទាក់ទាញ​កាន់តែ​ខ្លាំង​ទាំង​អ្នកប្រើប្រាស់ និង​អ្នកបញ្ជា​ទិញ​ផង​ដែរ​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

  

spot_img
×