Saturday, March 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើរ​ដល់​កូរ៉េ បន្ថែម​ជំនាញ​សេវាកម្ម​សម្រាប់​ពលករ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​កូរ៉​បន្ថែម​ជំនាញ​សេវាកម្ម​សម្រាប់​ពលករ កម្ពុជា ដើម្បី បញ្ជូន​ពលករ​ដែល​មាន​ជំនាញ​សេវាកម្ម ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បន្ថែមទៀត​។​

ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយពី​បញ្ចប់​ជំនួប​រវាង លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង លោក អូ ណាត់​យ៉ុង អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា កាល​ព្រឹក​ថ្ងៃទី​១៦ មីនា នៅ​ទីស្ដីការក្រសួង​ការងារ លោក​បណ្ឌិត អ៊ិត សំហេង បាន​លើកឡើង​ថា កូរ៉េ​មាន​សហប្រតិ្តបត្តិការ អំពី​ប្រព័ន្ធ​អនាម័យ​សុវត្ថិភាព​ការងារ ដែល​ភាគី​កូរ៉េ​កន្លងមកនេះ តែង​ផ្តល់​ការគាំទ្រ​ខាង​ផ្នែក​បច្ចេកទេស មក​ដល់​ពេទ្យ​ការងារ និង​ការអប់រំ​ផ្សព្វផ្សាយ​អំពី ប្រព័ន្ធ​អនាម័យ សុវត្ថិភាព​ការងារ ការបណ្តុះ បណ្តាល​សមត្ថ​ភាព​បច្ចេកទេស និង​ការផ្តល់​ឧបករណ៍​បច្ចេកទេស សម្រាប់​ការពិនិត្យ​ស្ថានភាព សុវត្ថិភាព​ការងារ នៅតាម​សហគ្រាស​ជាដើម​។​ម្យ៉ាងទៀត ប្រទេស​ទាំង​ពីរ​នឹង​បន្ត​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត ក្នុងនោះ​មាន ផ្នែក​របប​សន្តិសុខ​សង្គម គ្រា​ដែល​កន្លង​មក​កូរ៉េ​ក៏​ធ្លាប់បាន ផ្តល់​ជំនួយ​នេះ​ដែរ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​លើ​ផ្នែក​ហានិភ័យ​ការងារ​។​លោក​បន្តថា កន្លង​មក​ភាគី​កូរ៉េ​ក៏​បាន​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​មន្ត្រី ប​.​ស​.​ស នៅ​កូរ៉េ ដើម្បី ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​ដំណាក់កាល​របប​សន្តិសុខ​សង្គម​ដោយ​និរន្ត៍ភាព សុវត្ថិភាព ដោយ​ប្រសិទ្ធិភាព ហើយ​ផ្នែក​នេះ​ក៏​នឹង​បន្ត​ពង្រីក កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​។

ក្នុង​ជំនួប​នេះ ប្រទេស​ទាំង​ពីរ​មាន​ពិភាក្សា​ទៅលើ​គម្រោង​នៃ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​កម្ពុជា​បាន​ស្នើ​គម្រោង​នេះ ទៅដល់​កូតា​កូរ៉េ នៅ​កម្ពុជា ដើម្បី​ជួយ​កូតា​បន្ថែម ទៅលើ​ការអភិវឌ្ឍ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជាមួយ​ក្រសួង​ការងារ​។ លោក​ថា​នៅ​ឆ្នាំនេះ កូរេ នឹង​ផ្តល់​កូតា​ចំនួន​ជាង​៤​ពាន់​កូតា សម្រាប់​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​រឿង​សំខាន់​ត្រូវ​ប្រើប្រាស់​ឲ្យអស់​នូវ​កូតា​ដែល​មាន​ជា​រៀងរាល់ឆ្នាំ​។ ជាមួយគ្នានេះ កម្ពុជា​បាន​ស្នើ​ដល់​កូរ៉េ​លើ​ជំនាញ​សេវាកម្ម ខណៈ​បច្ចុប្បន្ន​កូរ៉េ​មាន​តែ​ជំនាញ​ឧស្សាហកម្ម និង​កសិកម្ម​។​

ជា​ការឆ្លើយតប នៅ​សំណើរ​បន្ថែម​ជំនាញ​សេវាកម្ម​នេះ លោក អូ ណាត់ យ៉ុង អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា បានឲ្យ ដឹងថា បញ្ហា​នេះ កូរ៉េ​កំពុង​ពិចារណា​ទៅលើ​ការស្នើរ​សុំ​លើ​សេវាកម្ម​កូរ៉េ ទៅ​រដ្ឋាភិបាល​សារ​ធាណៈ​រដ្ឋ​កូរ៉េ​។ បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅ​កូរ៉េ​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់​។ លោក អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ថ្មី បានបញ្ជាក់​ថា ចំនួន​ប្រទេស​ដែល​ទទួល បាន ភីភី​អេស (EPS) ប្រព័ន្ធ​អនុគ្រោះ ពេល​នេះ​កើនឡើង​ប្រទេស​មួយ ដោយ​កូរ៉េ​បាន​កាត់​កូតា​ពី​ក្នុង​ប្រទេស​ចាស់ៗ​ដើម្បី ថែម​ទៅ​ឲ្យ​ប្រទេស​ថ្មី ប៉ុន្តែ​បញ្ហា​នេះ គឺ​មិន​មាន​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×