Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ ចាប់​ឃាតករ​ដែល​អារ​ក​សម្លាប់​បុរស​ម្នាក់​

spot_img

​ភ្នំ​ពរ​ញ ​៖ ​ក្រោម​ការដឹកនាំ បញ្ជា​ពី នាយ​ឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គ​ស្នងការរង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ រយៈពេល ​24​ ម៉ោង​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​១៦​មីនា​នេះ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ជា​ឃាត់​ករ​សម្លាប់​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃ​ទី​១៥​មីនា នៅ​ភូមិ​ព្រៃ​ស្វាយ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ឥឡូវនេះ​កំពុង​កសាង​សុំណុំរឿង​តាម​និតិវិធី​ច្បាប់ ។​នៅពេល​នេះ​សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​ឃាតករ​និង​មូលហេតុ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា បុរស​ម្នាក់ ត្រូវ​គេ​អារ​ក​សម្លាប់​ឱប​ជាប់​នឹង​គល់ឈើ ស្ថិត​ក្នុង​ដី​ឡូដ៍​មួយកន្លែង ជិត​ការ​រដ្ឋា​ន​សាងសង់​បុរី​ផ្ទះល្វែង ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ករណី​នេះ​កើតឡើង​ទាំង​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។​ជំហាន​ដំបូង​គេ​សង្ស័យថា​ជា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​ឬក៏​គំនុំ​។​

​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហែម សុជាតិ ហៅ​វ៉ិត អាយុ​២៣​ឆ្នាំ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ក្រុមគ្រួសា​យ​ជនរងគ្រោះ​ដើម្បី​បញ្ជាក់​ថា​ពិត​ឬ​បែបណា​សិន​។​ ចំពោះ​ករណី​នេះ​សមត្ថកិច្ច មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ឃាតកម្ម​នេះ​នៅឡើយ​ទេ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×