Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាល​មហោស្រព​អាណាចក្រ​អង្គ នៅក្នុង​ក្រុង​សៀមរាប​ដែល​បាន​ឆាបឆេះ​ត្រូវបាន​រលត់​ទាំងស្រុង​

spot_img

​សៀមរាប ​៖ រដ្ឋបាល​ខេត្ត​សៀមរាប បានឲ្យដឹងថា ក្រោម​ការដឹកនាំ​កម្លាំង​ផ្ទាល់​របស់​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត គិត​មក​ត្រឹម​ម៉ោង​១១:៥០​នាទី នា​ថ្ងៃ​សុក្រ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​សាល​មហោស្រព​អាណាចក្រ​អង្គ នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​រលត់​ទាំងស្រុង​ហើយ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​សរុប​ចំនួន ២០ គ្រឿង​។ សាល​មហោស្រព​នេះ មានតម្លៃ​ប្រមាណ​១៥​លាន​ដុល្លារ ត្រូវ​បាន​ឆេះ​ស្ទើរ​ទាំងស្រុង ដោយសារ​ទុស្សេ​ខ្សែភ្លើង​។​

​សូម​បញ្ជាក់​សាល​មហោស្រព​អង្គរ​ត្រូវបាន​ភ្លើង​ឆាបឆេះ​នៅវេលា​ម៉ោង​៩​និង​៣០​នាទី ដល់​ម៉ោង ១១​និង​៥០​នាទី ត្រូវបាន​រលត់​ទាំងស្រុង អគា​នេះ​មាន​ទំហំ ៥០​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​។​

​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​មិន​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះ​ឡើយ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​មូលហេតុ​នៃ​ការឆេះ​នេះ ដោយឡែក​ចំពោះ​ទំហំ​នៃ​ការខូចខាត​ពុំទាន់​ទទួលបាន​ពី​ខាង​ក្រុមហ៊ុន​នៅឡើយ​ទេ ។​

​ទន្ទឹមនឹងនេះ​ដែរ អាជ្ញាធរខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​បណ្តាល​ក្រុមហ៊ុន សហគ្រាស ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×