ឆ្នាំជូត ៖ ការងារធ្លាក់ចុះ កើតមានទំនាស់ ការឈ្លោះប្រកែក កុំឲ្យកិច្ចការផ្ទាល់ខ្លួនឥទ្ធិពលដល់ការងាររួម។ លុយកាក់ មានខ្ទង់ចំណាយក្រៅផែនការធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត៕
ឆ្នាំឆ្លូវ ៖ ការងាថ្ងៃនេះមិនល្អ ប្រយ័ត្នក្នុងពេលបំពេញការងារ ដើម្បីបញ្ចៀសកុំហុសឆ្គងមិនឲ្យមាន។ លុយកាក់ត្រូវរក្សាការគត់មត់កាបូបប្រាក់ ប្រយ័ត្នត្រូវបាត់បង់។ មនោសញ្ចេតនាងាយកើតមានទំនាស់ ការខ្វែងគមនិតគ្នាជាមួយគូស្នេហ៍៕
ឆ្នាំខាល ៖ ការងារស្ថិរភាព គួររៀនសូត្របន្ថែមបទពិសោធន៍របស់មនុស្សជុំវិញ។ លុយកាក់ មានអ្នកជួយយកអាសាក្នុងការគ្រប់គ្រងលុយ។ មនោសញ្ចេតនា មិនបានល្អប្រសើរ មានរឿងរកាំរកូសនឹងគ្នា៕
ឆ្នាំថោះ ការងារ ដំណើរការដោយរលូន តែត្រូវចេះរៀបចំឲ្យកាន់តែល្អជាងនេះ។ លុយកាក់ ជួបសំណាងតូច១អំពីលុយកាក់ ប្រសិនចង់វិនិយោគនោះមិនត្រូវប្រញាប់ប្រញាល់ ត្រូវសួរយោបល់អ្នកមានបទពិសោធន៍ជាមុន។ មនោសញ្ចេតនា ត្រូវមានភាពក្លាហាន ដើម្បីក្តាប់យកឱកាសល្អ ក្នុងរឿងស្នេហា។
ឆ្នាំរោង ៖ ការងារ មិនអំណោយផលល្អ រងសម្ពាធច្រើន។ លុយកាក់ មិនត្រូវជឿជាក់ហួស លើពាក្យសម្តីអ្នកដទៃ ព្រោះអាចប្រឈមនឹងការខាតបង់ប្រាក់កាស។ មនោសញ្ចេតនាល្អប្រសើរ ផ្អែមល្ហែម៕
ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើនល្អ ត្រូវចេះអត់ធ្មត់មិនត្រូវយកចិត្តទុកដាក់ដល់ពាក្យចាក់រុកពីក្រៅ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មានត្រូវចំណាយធំក្រៅផែនការ។ មនោសញ្ចេតនា គួរចេះស្តាប់យោបល់គូស្នេហ៍ មិនត្រូវចចេសយកឈ្នះក្នុងរឿងស្នេហា៕
ឆ្នាំមមី ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួល។ លុយកាក់ មិនគួរប្រញាប់ប្រញាល់ពេក ក្នុងការវិនិយោគ ត្រូវពិនិត្យឲ្យម៉ត់ចត់។ មនោសញ្ចេតនា គួរនិយាយស្តីដោយផ្អែមល្ហែមចំពោះគូស្នេហ៍ ទើបមិនកើតការអាក់អន់ចិនគ្នា៕
ឆ្នាំមមែ ៖ ទោះបីការងារកំពុងល្អប្រសើរ ត្រូវបានមនុស្សជុំវិញខ្លួនវាយតម្លៃខ្ពស់ តែភ័ព្វសំណាងពុំទាន់មកដល់ ត្រូវប្រយ័ត្នមានអ្នកចង់រុកកួនពីក្រោយខ្នង។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ ចាយវាយត្រូវចេះត្បិតត្បៀត។ មនោសញ្ចេតនា មិនគួរស្ទាក់ស្ទើរ ត្រូវដាច់ខាតដោះស្រាយរាល់បញ្ហាទាំងឡាយក្នុងរឿងមនោសញ្ចេតនា៕
ឆ្នាំវក ៖ ការងារត្រូវអាក់ ជួបឧបសគ្គ សម្ពាធច្រើន។ លុយកាក់ ថ្ងៃនេះមានឱកាសវិនិយោគបានចំណេញធំ តែមិនត្រូវប្រញាប់ប្រញាល់ពេកគួរធ្វើដោយសន្សឹមៗ។ មនោសញ្ចេតនាពោរពេញដោយភាពរីករាយ សុភមង្គល៕
ឆ្នាំរកា ៖ ការងារ អាក្រក់បំផុត ត្រូវនឹងនរដោះស្រាយគ្រប់ស្ថានការណ៍។ លុយកាក់ ល្អប្រសើរ ប្រភពចំណូលសំខាន់ និងបន្ទាប់បន្សំសុទ្ធតែកើនឡើង។ មនោសញ្ចេតនា គួរលៃពេលនៅក្បែរមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន៕
ឆ្នាំចរ ៖ ការងារ រីកចម្រើនល្អ រាល់ការលំបាកពីមុនមកក៏ត្រួវបានដោះស្រាយដោយជោគជ័យ។ លុយកាក់ ថ្ងៃនេះទោះបីជួបសំណាងអំពីលុយកាក់ តែក៏មិនត្រូវខ្ជះខ្ជាយ ប្រយ័ត្នអស់ទៅវិញដោយឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង២៕
ឆ្នាំកុរ ៖ ការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត អ្នកនឹងសម្រេចបានជោគជ័យគ្រប់យ៉ាង។ លុយកាក់ រីកចម្រើន ចំណូលចូលផ្ទះ។ មនោសញ្ចេតនា មិនបានល្អ មានរឿងឈ្លោះប្រកែក ខឹងសម្បារគ្នា៕