Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ ANCHOR ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ ANCHOR ឆ្នាំ ២០១៧

spot_img

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៧ ស្រា​បៀរ ANCHOR បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ផ្តាច់ព្រ័ត្រ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ ANCHOR ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០១៧ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ ANCHOR ក្រុមការងារ​ស្រា​បៀរ ANCHOR ភ្ញៀវកិត្តិយស តារាចម្រៀង​ជាតិ និង​អន្តរជាតិ និង​អ្នកសារព័ត៌មាន​ជាច្រើន។

​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​នេះ​រួមមាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា ទូរទស្សន៍ Smart TV 55“ ចំនួន ១១ រង្វាន់ និង កា​ម៉េ​រា Sony Alpha ចំនួន ១៣ រង្វាន់​។​

​ការចាប់​ឆ្នោត​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ ANCHOR ដែល​បាន​ធ្វើឡើង​ចំនួន​បួន​លើក​កន្លងមកនេះ​សរ​បញ្ជាក់ថា ស្រា​បៀរ ANCHOR បានបង្ហាញ​ពីការយកចិត្តទុកដាក់​ខ្ពស់ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ ANCHOR ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។

​ជាក់ស្តែង​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋានសួគ៌ Krabi គឺ​៖

​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​គេហទំព័រ Facebook (Anchor Beer KH)​។

​ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ស្រា​បៀរ​ANCHOR​នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សា​ម៉ុ​យ រហូតដល់ ៤៥ រង្វាន់ និង​រង្វាន់​ឈ្នះ​ភ្លាមៗ​ជាច្រើន​ទៀត​ដូចជា​ធុង​ទឹកកក និង​ប្រអប់​ចំណងដៃ​ដែលមាន​ប៊ិច​សម្រាប់​សរសេរ​ឈ្មោះ​អ្នក​ចងដៃ​។ ហើយ​កាន់តែ​ពិសេស ស្រា​បៀរ ANCHOR បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ​:​របស់​ស្រា​បៀរ ANCHOR និង​មាន​វត្តមាន​នៅក្នុង​ស្ព​តពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ ANCHOR ។ ស្រា​បៀរ ANCHOR ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ
​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង គ្រប់​កម្មវិធី​។

​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ ANCHOR!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


spot_img
×