Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ផ្តល់​ថវិកា​៣៥​ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​អគារសិក្សា​ក្នុង​វិទ្យាល័យ​ចំនួន​៤ សាលា​បឋមសិក្សា​ចំនួន​៤

spot_img

​ភ្នំពេញ ៖ ទឹកប្រាក់​ចំនួន​៣៥២.៦៣៥​ដុល្លារ ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ស្ថិត​ក្រោម​ជំនួយ​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​គូ​សាណូ​ណិ​) ជប៉ុន សម្រាប់​សាងសង់​អគារសិក្សា នៅក្នុង​អនុវិទ្យាល័យ​ចំនួន​៤ និង​សាលា​បង​បឋមសិក្សា​ចំនួន​២ ដល់​ខេត្ត​ចំនួន​៤ នៅ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា នេះ នៅ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន ៤​នៅ​កម្ពុជា​។​

​ជំនួយឥតសំណង​ទាំងនេះ នឹង​គាំទ្រ​ដល់​គម្រាង​ចំនួន​៤​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​៖ ទី​១៖ គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​ធ្លក​អណ្តូង ក្រុង​សៀមរាប នូវ​ថវិកា​ចំនួន​៩០.៧២៧​ដុល្លារ ផ្តល់ជូន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប​។ លោក សយ ទិ​ត្យាវ​ង្ស ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តសៀមរាប បាន​ថ្លែថា តាមរយៈ​គម្រោង​នេះ អគារសិក្សា​មួយ​ខ្នង នឹង​ការ​បំពាក់​បរិក្ខា​សិក្សា​នៅ​ក្នុង​អនុវិទ្យាល័យ​ធ្លក​អណ្តូង ក្រុង​សៀមរាប ខេត្តសៀមរាប​។ គម្រោង​នេះ នឹង​ផ្តល់​ឲ្យ​សិស្សានុសិស្ស​ចំនួន​២៩៨​នាក់ អាច​សិក្សា​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព​។​

​គម្រោង​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​គោក​ងួន ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នូវ​ថវិកា​ចំនួន ៨៧.៨៧៩​ដុល្លារ ផ្តល់​ដល់ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ធំ​។ លោក ជូ វុន​ធី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ បាន​លើកឡើង​ថា តាម​យ​រយៈ​គម្រោង​នេះ អគារសិក្សា​មួយ​ខ្នង​ត្រូវបាន​សាងសង់​ជាមួយនឹង​ការបំពាក់​បិ​ក្ខាសិក្សា​នៅក្នុង​អនុវិទ្យាល័យ​គោ​កងួន ខេត្ត​កំពង់ធំ គម្រោង​នេះ​នឹង​ផ្តល់​ឲ្យ​សិស្សានុសិស្ស​ចំនួន​១៧១​នាក់ អាច​សិក្សា​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព​ផងដែរ​។​

​គម្រោង​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​គន្លង និង​សាលាបឋមសិក្សា​អា​តោ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ នូវ​ថវិកា​ចំនួន ៨៧.៤១៩ ដុល្លារ​ផ្តល់​ដល់ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ឧត្តរមានជ័យ​។ តាមរយៈ​គម្រោង​នេះ​អគារសិក្សា​ចំនួន​២​ខ្នង នឹង​ត្រូវបាន​សាងសង់​ជាមួយ​ការ​បំពាក់​បរិក្ខា​សិក្សា​នៅ​ក្នុង​សាលាបឋមសិក្សា​ព្រ​គន្លង និង​សាលាបឋមសិក្សា​អា​តោ គម្រោង​នេះ​អាច​ឲ្យ​សិស្សានុសិស្ស​ចំនួន​១១១​នាក់ អាច​សិក្សា​បាន​យ៉ាង​ល្អ​។​

​គម្រោង​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ដំណាក់​កកោះ និង​សាលាបឋមសិក្សា​ល្បើក​ស្វាយ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ នូវ​ថវិកា​ចំនួន​៨៦.៦១០ ដុល្លារ ផ្តល់​ដល់​សា​ម៉ា​រី​តាន់​ភឺស​សង្គ្រោះ​អន្តរជាតិ​។ តាមរយៈ​គម្រោង​នេះ អគារសិក្សា​ចំនួន​២​ខ្នង នឹង​ត្រូវ​សាងសង់​ជាមួយនឹង​ការបំពាក់​បរិក្ខា​សិក្សា ដែល​អាច​ឲ្យ​សិស្សានុសិស្ស​អាច​ចូល​សិក្សា​បាន​ចំនួន​១៩៩​នាក់ ផងដែរ​។​

​ជំនួយឥតសំណង គូ​សាណូ​ណិ របស់​ជប៉ុន បាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​មូលដ្ឋាន​។ គម្រោង​ផ្តល់​ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយរ​ង់​គ្រោះ ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​ភាព​អកុសល ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ ការ​ចិញ្ចឹមជីវិត និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ក៏​ដូចជា​ជំរុញ​នូវ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​ប្រជា​សហគមន៍​។​

​ថ្លែង​ក្នុង​ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង ក្រោម​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ មនុស្ស​ជាតិ​របស់​រដ្ឋាភិបាល​ជប៉ុន លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORINOUCHI Hidehisa) បានបញ្ជាក់​ថា ទឹកប្រាក់​ដែល​ជា​ជំនួយ​ឥត​សំណង​នេះ ត្រូវបាន​បែងចែក​ជា ៤​ផ្នែក​សម្រាប់​ជួយ អភិវឌ្ឍន៍​សាលារៀន​នៅតាម​សហគមន៍​ដែល​កំពុង​ខ្វះខាត​អគារសិក្សា​។ ឯកអគ្គរាជទូត​ជប៉ុន​សង្ឃឹមថា ជំនួយ​លើ​វិស័យ​នេះ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធាន មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ទាំង​ផ្នែក​បរិស្ថាន​សម្រាប់​ការអប់រំ របស់​សិស្សានុសិស្ស​៕​ ដោយ​៖​កូឡាប​

 

spot_img
×