Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អ៊ិត សំហេង ៖ ក្រោយ​ច្បាប់​សហជីព​ចេញ​ជា​ធរមាន មាន​សហជីព​មូលដ្ឋាន​ជាង​៦០០ បាន​ចុះបញ្ជី​ថ្មី​នៅ​ក្រសួង​ការងារ​

spot_img

​ភ្នំពេញ ​៖ តាំង​ពី​ច្បាប់​ស្ដី​ពី​សហជីព ត្រូវបាន​សភា​អនុម័ត និង​ដាក់ឲ្យ​អនុវត្ត​ជា​ធរ​មានមក មាន​សហជីព​មូលដ្ឋាន​ជាង ៦០០​មូលដ្ឋាន បាន​ចុះ​បញ្ជិការ​ថ្មី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: ប៉ុន្តែ​ក៏​មាន​បញ្ហា​ចោទ​ឡើង​មួយ​ចំនួន​នៅ​ក្នុង​ការចុះបញ្ជី​នេះ​ផងដែរ។​

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: មានប្រសាសន៍​បែប​នេះ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី សា​រ៉ា ម៉​ហ្គាន ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការិយាល័យ​សិទ្ធិមនុស្ស និង​ការងារ​អាមេរិក ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​ច្បាប់​ស្ដី​ពី​សហជីព សេចក្ដីព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្ដីពី​កិច្ចសន្យា​ការងារ នា​រសៀល ថ្ងៃ​សុក្រ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្នុង​ជំនួប​នេះ បាន​ពិភាក្សា ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដែល​កម្ពុជា​មាន​ស្រាប់​។ ក្រៅពីនេះ មាន​ការពិភាក្សា​លើ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ ហើយ​មកដល់ពេលនេះ កម្ពុជា​នៅតែ​អនុវត្ត​បាន​ល្អ ហើយ​អាមេរិក​ក៏​បាន​កោតសរសើរ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ស្នើ​ឲ្យមាន​ការសម្រួល និង​ការលើកកម្ពស់​សមត្ថភាព​បន្ថែមទៀត​ដល់​ភាគី​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​នីតិ​វិធី​នៃ​ការចុះ​បញ្ជិការ​របស់​អង្គការ​សហជីព ហើយ​កម្ពុជា​នឹង​មាន​ការបណ្ដុះបណ្ដាល កសាង​សមត្ថភាព​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យមាន​ការសម្រួល​ក្នុង​ការចុះ​បញ្ជី​។​

​លោក​ថ្លែងថា ឆ្នាំ​២០១៧ ការចុះបញ្ជី​សហជីព​មាន​ភាពងាយស្រួល​ច្រើន ៦០០​សហជីព​មូលដ្ឋាន ដែល​បាន​ចុះបញ្ជី​ថ្មី ក្រោយ​ពេល​ច្បាប់​ស្ដី​ពី​សហជីព​បាន​អនុម័ត ប៉ុន្តែ​ក៏​នៅតែ​មាន​បញ្ហា ដោយសារ​អ្នក​ដែល​ធ្វើ​ឯកសារ​មក​ចុះបញ្ជី ក៏​វា​ច្រើន​តែ​ខុស ដល់​ហ្ចឹង អ្នក​ដែល​ពិនិត្យ​ឯកសារ​ហើយ បញ្ជូន​ត្រលប់​ទៅវិញ ត្រលប់​ចុះ​ត្រលប់​ឡើង វា​ធ្វើឲ្យមាន​ការយឺតយ៉ាវ ក៏​មាន​ការលើក​ឡើង​ជា​មតិយោបល់ អញ្ចឹង​យើង​នឹង​ខំ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​វា​រលូន​ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ខាង​អាមេរិក​ចង់ឲ្យ​មាន​សិក្ខាសាលា ដើម្បី​ពិគ្រោះ​យោបល់​ចុងក្រោយ មុន​នឹង​អនុម័ត ហើយ​ថា​
​ក៏​បាន​ទទួល​យល់ព្រម​នឹង​សំណើ​នេះ​ផងដែរ ជាមួយ​រំពឹងថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​អាមេរិក នឹង​បន្ត​ទៅមុខ​ទៀត ពិសេស​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភ​ណ្ឌ សម្លៀក​បំពាក់ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ និង​ទំនាក់ទំនង​ទីផ្សារ​រវាង​កម្ពុជា និង​អាមេរិក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×