Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារក​ចម្លែក​កើតមក​មាន​ពណ៌​ក្រហមច្រាល ស្បែក​ស្តើង​ដល់​ថ្នាក់​មើលឃើញ​ខួរ​ខាងក្នុង​

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​បង្ហោះ​រូបភាព​កូន​របស់​ខ្លួន​អម​ដោយ​សំណេរ​ថា ៖ ទារក​នេះ កំពុង​ត្រូវបាន​សង្គ្រោះ​បន្ទាន់ វា​បាត់​ដង្ហើម​អស់​ពេល ៧ នាទី​។ ទើប​កើត​បាន ២ ថ្ងៃ សួត​វា​ក៏​ហើម​ទៀត ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​ក៏បាន​ផ្តល់​ជីវិត​ឲ្យ​វា​។​

​ស្ត្រី​ជា​ម្តាយ​ដែល​មាន​កូន ៣ ឈ្មោះ Cheri Price បានកើត​កូនស្រី​ឈ្មោះ Hailie Dillon នៅ​ថ្ងៃ​ទី ២៣ កុម្ភៈ កាលពី​ឆ្នាំទៅ​មិញ ក្រោយពេល​ពរ​ពោះ​រយៈពេល ២៣​សប្តាហ៍ និង​៦​ថ្ងៃ​។ ប្រការនេះ ក៏​មានន័យថា ស្បែក​របស់​ទារិកា​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍន៍​ពណ៌​សម្បុរ ហើយ​ប្រអប់​ខួរ​របស់​វា​ក៏​លូតលាស់​មិនទាន់​ពេញលេញ​ដែរ​។ ពេល​ចាកចេញ​ពី​ពោះ​ម្តាយ​នៅ​មន្ទីរពេទ្យ Cook, Middlesbrough ទារិកា​មាន​ទម្ងន់​ត្រឹម​តែ ៥១០ ក្រាម ប៉ុណ្ណោះ​។ ១៨ ថ្ងៃ​ក្រោយ​ពេល​ឃើញ​ពន្លឺព្រះអាទិត្យ ទើប​មាន​ជា​ម្តាយ​បាន​បីកូន​ក្នុង​រង្វង់​ដៃ​។​

​នាង Price ជា​ម្តាយ​បានឲ្យដឹងថា ក្រោយពេល​កើត​ក្មេង​នេះ​មាន​ពណ៌​ក្រហម​ដូច​មនុស្ស​នៅ​ភព​ព្រះ​អង្គារ​។ ១៨ ថ្ងៃ​ក្រោយ​ពេល​កើត​វា​ត្រូវ​នៅ​ក្នុង​កែវ​។ វា​ពិតជា​មោទនភាព​មួយ​របស់​វេជ្ជសាស្ត្រ​ដែល​ធម្មតា ទារក​យ៉ាងតិច​ត្រូវ​លូតលាស់​ក្នុង​គភ៌ ២៤ សប្តាហ៍ យ៉ាងនេះក្តី​ក៏​ឱកាស​មានជី​វិតគឺមា​ន​ត្រឹមតែ ៣៥% ប៉ុណ្ណោះ​។ ឥឡូវ​ទារិកា​មាន​វ័យ ១ ឆ្នាំ ហើយ​មាន​សុខភាព​ល្អ​៕​

spot_img
×