Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ក្មេងស្រី​អាយុ​៨​ខែ ចេះតែ​យំ មានអី ស្ត្រី​អ្នក​មើលថែ​ចិត្តកំណាច​នេះ ចាប់វាយ​លើក​អុក​ដូច​សត្វ​ធាតុ (​មាន​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ក្មេងស្រី​អាយុ​ទើប ៨ ខែ ម្នាក់ ត្រូវបាន​វាយ​ធ្វើបាប និង​ជាន់ឈ្លី កប់ៗ​នឹង​កម្រាល​ឥដ្ឋ ដោយ​ស្ត្រី​អ្នក​មើលថែ​ចិត្តកំណាច​ម្នាក់ នៅ​តៃវ៉ាន់ ។​

​ខ្សែ​វីដេអូ​ដែល​បាន​ផុស និង​ចែករំលែក​នៅលើ​អ៊ី​ន​ធើរ​ណេ​ត បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អាយុ ៥៧ ឆ្នាំ វាយ​ធ្វើបាប​ក្មេងស្រី​តូច​នេះ​ជាមួយ​កន្សែងពោះគោ​យ៉ាង​សន្ធាប់ ដើម្បី​ឲ្យ​វា​ឈប់​យំ ។​

​ស្ត្រី​អ្នក​មើលថែ​រូបនេះ បាន​អះអាងថា នាង​គ្រប់គ្រង​អារម្មណ៍​ពុំបាន ព្រោះតែ​នាង​ឈឺ​ចុកចាប់​នៅត្រង់​ជើង​របស់​នាង​ខ្លាំងពេក ។​

​យោងតាម Liberty Times Net ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង នៅពេល​អ្នកស្រី Wu នាយក​នៃ​មជ្ឈមណ្ឌល​ថែទាំ​កុមារ Bao Bei នៅក្នុង​ស្រុក Taichung ក្រុង Beitun បាន​រកឃើញ​ស្លាកស្នាម​ជាំ​ទាំង​ដុំៗ​នៅលើ​ថ្ងាស​របស់​ទារិកា​រងគ្រោះ កាលពី​ថ្ងៃទី​១៣ មីនា ។​

​អ្នកស្រី Wu បាន​ឆែក​វីដេអូ​កាមេរ៉ា​ឃ្លាំមើល និង​រកឃើញ​សកម្មភាព​វាយ​ធ្វើបាប​យ៉ាង​សាហាវ​នេះ បាន​កើតឡើង​នៅក្នុង​ថ្ងៃ​តែមួយ ។​

​វីដេអូ​បានបង្ហាញ​ស្ត្រី​អ្នក​មើលថែ​នោះ បាន​យកដៃ​ទះ រុញ​ក្បាល​កប់ៗ​នឹង​កម្រាល​ឥដ្ឋ និង​ចាប់​លើក​អុក​ក្មេងស្រី​រងគ្រោះ​នោះ​មួយ​ទំហឹងៗ ។​

Wu បាន​ទូរស័ព្ទ​ហៅ​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ទាំងយប់ នៅពេល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង ។​

​អ្នកស្រី​បាន​ពន្យល់​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១៥ មីនា ថា ស្ត្រី​អ្នក​មើលថែ​ពេញសិទ្ធិ​រូបនេះ បាន​ឈ្មោះថា Su បាន​កំពុងធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​មើលថែ​ក្មេង​នេះ អស់​រយៈពេល​១​ឆ្នាំកន្លះ ដោយ​ពុំ​ដែលមាន​ប្រវត្តិ​ធ្វើទុក្ខ​ទោស​មកលើ​ក្មេង​បែបនេះ​នោះទេ ។​

Su ត្រូវបាន​ស្នើ​ឲ្យ​ឈប់​ពី​ការងារ បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ។​

Su ក៏ត្រូវ​បាន​នាំយក​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​សួរនាំ​អំពី​រឿងរ៉ាវ​នេះ នៅ​ថ្ងៃទី​១៥ មីនា ផងដែរ ។ នាង​បាន​និយាយថា នាង​ទប់ចិត្ត​ពុំបាន ខណៈ​មើល​កូនក្មេងៗ​យំ ក្នុងពេលដែល​កំពុង​ឈឺ​ចុកចាប់​ជើង ។ នេះ​បើ Apple Daily Taiwan បានបញ្ជាក់​ឲ្យ​ដឹង ។​

​ក្មេងស្រី​អាយុ ៨ ខែ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ជាំ​នៅលើ​ថ្ងាស​របស់​នាង ។ ហើយ​វា​កំពុងស្ថិត​ក្នុងស្ថានភាព​មួយ​ដែលមាន​ស្ថេរភាព ប៉ុន្តែ ត្រូវការ​តាមដាន​សុខភាព​បន្ថែម ។​

​លោក Chen Jung-liang នាយករង​នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Apple Daily Taiwan ថា ពួកគេ​បាន​ទទួលយក​ករណីនេះ ហើយ​បាន​កំពុងបើក​ការស៊ើបអង្កេត​។​

​ប្រសិនបើ​ការរំលោភបំពាន​នេះ​ត្រូវបាន​បញ្ជាក់ នោះ Su នឹងត្រូវ​ប្រឈម​ការផាកពិន័យ​ពី TWD $60,000 ទៅ 300,000 (២០៦០ ទៅ ១០៣០៣ ដុល្លារ​អាមេរិក​) និង​ព្រមទាំង​ទទួលទោស​ជាប់ពន្ធនាគា ៣ ឆ្នាំ ផងដែរ ៕ ចន្ទី​

spot_img
×