Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​អា​មេ​រិច​ធ្វើដំណើរ​ទៅ​តៃវ៉ាន់​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ចេញ​ច្បាប់​ថ្មី ដែល​អនុញ្ញាត​ឲ្យ​​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​បាន ដើម្បី​ជួប​ប្រជុំ​ជាមួយនឹង​មន្ត្រី​ជាន់ខ្ពស់​​តៃវ៉ាន់ ដែល​វិធានការ​នៃ​នឹង​ធ្វើឲ្យ​ប្រទេស​ចិន​ក្តៅក្រហាយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព័ត៌​​មាន Channel News Asia​។​

​បើ​តាម​សេត​វិមាន​បានឲ្យដឹងថា លោក ត្រាំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ធ្វើ​ដំណើរ​តៃវ៉ាន់ ដែល​ជំរុញ​​ឲ្យមាន​ការធ្វើដំណើរ​ទៅវិញទៅម​ក​រវាង​មន្ត្រី​អា​មេ​រិច និង​តៃវ៉ាន់ គ្រប់​កំរិត​។​

​អ្នកតំណាង​អា​មេ​រិច​ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅកាន់​តៃវ៉ាន់ ហើយ​មន្ត្រី​តៃវ៉ាន់​ក៏​ធ្លាប់​ធ្វើដំណើរ​មក​សេ​វិមាន​ម្តងម្កាល​ដែរ ប៉ុន្តែ​ការធ្វើ​កិច្ចប្រជុំ​ជា​ធម្មតា​ជា​កិច្ចប្រជុំ​កំរិត​ទាប​ប៉ុណ្ណោះ គឺ​ដើម្បី​ចៀសវាង​​ធ្វើឲ្យ​ប្រទេស​ចិន​មាន​ការអាក់អន​ចិត្ត​។​

​សូមបញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ក្នុង​ឆ្នាំ ១៩៧៩ ប៉ុន្តែ​អា​មេ​រិច​នៅ​តែ​រក្សា​ទំនាក់ទំនង​ជំនួញ​ជាមួយនឹង​កោះ​តៃវ៉ាន់ ព្រមទាំង​មាន​លក់​អាវុធ​ដល់​កោះ​នេះ​ផងដែរ ដែល​ធ្វើឲ្យ​ចិន​មាន​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។​

​ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ខ្លួន និង​បាន​ប្រកាសថា​នឹង​ធ្វើ​ការរួបរួម​គ្នា​វិញ​​នៅពេល​អនាគត​។​

​មេដឹកនាំ​ថ្មី​តៃវ៉ាន់ បានចាត់ទុក​តៃវ៉ាន់​គឺជា​ផ្លូវ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​តំបន់​អាស៊ី និង​បាន​អះអាង​ថា ស​ម្មិផល​ប្រជាធិបតេយ្យ​របស់តៃ​វ៉ាន់បាន​ជំរុញ​ទឹកចិ​ត្ត​ដល់​ប្រទេស​ជាច្រើន និង​​ប្រជាជន​នៅក្នុង​តំបន់​៕ សុភ័ក្ត្រ

spot_img
×