Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពានរង្វាន់​អ​លន​ទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៨ របស់ PropertyGuru ផ្តល់​កិត្តិយស​ដល់​អ្នក​អភិវឌ្ឍន៍​ទីផ្សារ​អចលនទ្រព្យ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ល្អ​បំផុត​

spot_img

-​អ្នកឈ្នះ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ដ៏​មាន​កិត្យានុភាព​បំផុត​ត្រូវបាន​ទទួលស្គាល់​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ នៅ​ សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​

-​ពានរង្វាន់​មាស​ចំនួន​ប្រាំ​ពីរបាន​ទៅលើ​បុរី​ប៉េង​ហួត​គ្រុប​នៅក្នុង​ការប្រកួត​ចំនួន​បី​លើ​ក​ជាប់ៗ​គ្នា​សម្រាប់​ពានរង្វាន់​អ្នក​
​អភិវឌ្ឍន៍​ល្អ​បំផុត​

-​អង្គការ​សប្បុរសធម៌ CARE ធ្វើ​ការប្រយុទ្ធ​ដើម្បី​ផ្តល់ឱកាស និង​សិទ្ធិ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​សំណង់​

-​ស្ថាបត្យករ​វ័យក្មេង​ដ៏​មាន​កិត្យានុភាព គឺ​លោក ហ៊ុន ចាន់​សាន ដែល​ត្រូវបាន​ផ្តល់​កិត្តិនាម​ជា​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ ប្រវត្តិសាស្ត្រ​លើក​ទី ៣ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​លៀង​សាយភោជ​ប្រចាំឆ្នាំ​របស់​កម្មវិធី PropertyGuru Cambodia Property Awards ដែល​បាន​ធ្វើ​ការបង្ហាញ​ដោយ KHI នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ១៦ ខែ​មីនា នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​ភូគី​ត្រា​។​

​បុរី​ប៉េង​ហួត​គ្រុប​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​សម្រាប់ ៣​ឆ្នាំ ជាប់ៗ​គ្នា​។ វា​ជា​លើកទីមួយ ដែល​ក្រុម​អ្នក​អភិវឌ្ឍ​បានសម្រេច​ភាពខុសគ្នា​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ១៣ ឆ្នាំ​នៃ​កម្មវិធី PropertyGuru Asia Property Awards ។​

ការវិនិយោគ​លើ​ខុន​ដូ លំនៅដ្ឋាន និង​អចលនទ្រព្យ​លក់រាយ​ដ៏​ល្អ​បំផុត​របស់​ខ្លួន បាន​ធ្វើអោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពូល​របស់​ប្រទេស ទទួលបាន​កេរ្តិ៍ឈ្មោះ​ក្នុង​ការផលិត ការអភិវឌ្ឍ​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ដែល​មាន​គុណភាព​ខ្ពស់​ដូចជា​គម្រោង Greater Euro Ville ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​។ សរុប​មក​ក្រុម​អ្នក​អភិវឌ្ឍន៍​រូបនេះ​បាន​ប្រមូល​ពានរង្វាន់​មាស​ចំនួន ៧ និង​ប័ណ្ណ​កោតសរសើរ​ចំនួន ១០ ។​

​គណៈកម្មការ​ឯករាជ្យ​បាន​មានប្រសាសន៍ថា​៖ “​បុរី​ប៉េង​ហួត​គ្រុប​ស្ថិតក្នុង​ក្របខ័ណ្ឌ​របស់ខ្លួន​ជា​អ្នក​ច្នៃប្រឌិត​ឥតឈប់ឈរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ ក្នុងនាម​ជា​អ្នក​អភិវឌ្ឍ​ដំបូង​គេ​នៅក្នុង​ប្រទេស​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការលើកកម្ពស់​លក្ខណៈសម្បត្តិ​របស់ខ្លួន និង​ជូនដំណឹង​ដល់​អតិថិជន​ផងដែរ​ថា​ក្រុម​របស់​ខ្លួន​បាន​យល់ដឹង​ច្បាស់​ពី​អំណាច​នៃ​ពាក្យ​សំដី​វិជ្ជមាន​។ រាល់​គម្រោង​ទាំង​អស់​មិន​ថា​លំនៅដ្ឋាន អាគារ​ពាណិជ្ជកម្ម ឬ​ការប្រើប្រាស់​ចម្រុះ​ទេ​បុរី​ប៉េង​ហួត​ទទួលបាន​ការកោតសរសើ​រ​ពី​ឧស្សាហកម្ម​នេះ​ដោយ​លើកឡើង​ពី​គុណភាព​នៃ​ការ​រចនា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ការរៀបចំ​ផែនការ​និង​ការអនុវត្ត និង​ការគ្រប់គ្រង​ទីតាំង​។​

​ក្រុមហ៊ុន​នេះ​ទទួលបាន​ពានរង្វាន់​ការទទួលស្គាល់​ពិសេស​សម្រាប់​ទំនួល​ខុស​ត្រូវ​សង្គម រួម​ជាមួយ​អ្នក​ទទួលបាន​ពានរង្វាន់​ធំជាងគេ​គឺ Creed Group និង​សាខា​របស់​ខ្លួន​ដែល​ទទួលបាន​ពានរង្វាន់​ចំនួន ៣ ផ្សេង​គ្នា​រួម​មាន​ពានរង្វាន់​មួយ​សម្រាប់​ការទទួលស្គាល់​ពិសេស​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ពីរ​ទៀត​សម្រាប់​ការកោតសរសើរ​។​

គម្រោង​របស់ Tying Creed Group ដែល​ទទួលបាន​ពានរង្វាន់​ចំនួន ៣ គឺ LIXIN Construction ក្រុម​ដែល​នៅ​ពីក្រោយ គម្រោង​ការប្រើប្រាស់​ចម្រុះ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​ក្នុង​ខណ្ឌ ៧ មករា​។ កិច្ចសហការ​រវាង KT Pacific Group និង LIXIN Group បាន​ធ្វើអោយ​ពួកគេ​ឈ្នះ​នូវ​គម្រោង CEO KT Pacific ដែល​ក​បាន​ប្រមូលផ្តុំ​សម្រាប់​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​អភិវឌ្ឍ​ល្អ​បំផុត​។

​ម្ចាស់​ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន​កាលពី​ឆ្នាំមុន​គឺ Phnom Penh City Center បានឈ្នះ​ពានរង្វាន់​ចំនួន ២ សម្រាប់​ការអភិវឌ្ឍ​ន៏​ផ្នែក​ឌី​ហ្សា​ញ​ជា​សកល​ល្អ​បំផុត និង​ការអភិវឌ្ឍន៍​លក់រាយ​ល្អ​បំផុត​សម្រាប់​គម្រោង Eden Garden ដែល​មាន​ទីតាំង​នៅក្នុង​បរិវេណ​នៃ​ការប្រើប្រាស់​ចម្រុះ​របស់​ពួកគេ​នៅក្នុង​រាជធានី​។

​ពានរង្វាន់​សរុប​ចំនួន ២៦ ប្រភេទ​រួម​ទាំង​ពានរង្វាន់​ពិសេស​មួយចំនួន​នៃ​កម្មវិធី​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CTN ដែល​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាង ៣៦០ នាក់ ភ្ញៀវ​វី​អាយ​ភី និង​សមាជិក​សារព័ត៌មាន​ផង​ដែរ​។

​បញ្ជី​ភ្ញៀវកិត្តិយស​ចូលរួម​ជាច្រើន​ពិសេស​មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​គណៈប្រតិភូ​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ថ្លែង​សុន្ទរកថា​ក្នុងនាម​តំណាង​ឱ្យ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​។ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ការរីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​ក៏ដូចជា​សេចក្តីប្រាថ្នា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់អ្នក​អភិវឌ្ឍន៍​ដើម្បី​លើកកម្ពស់​ការអនុវត្ត​ន៍​ប្រកបដោយ​និរន្តរភាព និង​សុវត្ថិភាព​។

​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​នៃ​កម្មវិធី​នា​ល្ងាច​នោះ​ក៏​មាន​បទ​បង្ហាញ​ខ្លី​អំពី​សិទ្ធិ​ការងារ​របស់​អង្គការ CARE ជា​អង្គការ​សប្បុរសធម៌​ផ្លូវការ​ដែល​បាន​ផ្តល់​ការទទួលស្គាល់​ពិសេស​សម្រាប់​ការអនុវត្ត​សំណង់​ជា​វិជ្ជមាន​ដល់ Pisnoka International Corporation ដែល​ជា​ឧទាហរណ៍​មួយ​សម្រាប់​ការអនុវត្ត​ល្អ​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ដោយ​ផ្តល់​នូវ​ការការពារ​កម្លាំង​ពលកម្ម និង​ការបណ្តុះ បណ្តាល​ដល់​នារី​កម្ពុជា​សម្រាប់​វិជ្ជាជីវៈ​សំណង់​។​

​សាលា​រាជធានី​ភ្នំពេញ​ក៏​ត្រូវបាន​ផ្តល់​កិត្តិយស​ផងដែរ​ចំពោះ​គម្រោង ការអភិវឌ្ឍ​ឡើងវិញ​តាម​មាត់​ទន្លេ​រាជធានី​ភ្នំពេញ និង​ការដ្ឋាន​ទឹក​រាជធានី​ភ្នំពេញ ក្រោម​ការដឹក​នាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង ដែល​ទទួលបាន​ពានរង្វាន់​ពិសេស​សម្រាប់​ផ្នែក​សាធារណៈ​ដែល​ជា​ប្រភេទ​ពានរង្វាន់​ថ្មី​នៅក្នុង​ឆ្នាំនេះ​។ ពានរង្វាន់​នេះ​ត្រូវបាន​ទទួល​ដោយ ឯកឧត្ដម ​ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​។​

​លើសពីនេះ​ទៀត​ស្ថាបត្យករ​វ័យក្មេង និង​ជា​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ និង​ជា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​កម្មវិធី គឺ​លោក ហ៊ុន ចាន់​សាន ដែល​ជា​ស្ថាបនិក​នាយក​រចនា និង​ស្ថាបត្យករ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន Re-Edge Architecture + Design ទទួលបាន​ពានរង្វាន់​ពិសេស​សម្រាប់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ​ផង​ដែរ​។ លោក​ត្រូវបាន​ជ្រើសរើស​ដោយ​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី PropertyGuru Property Report សម្រាប់​ការ​បំផុសគំនិត​ដល់​ស្ថាបត្យករ​កម្ពុជា និង​អ្នក​រចនា​ជំនាន់​ថ្មី​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការបង្កើន​ចំណេះដឹង​វិជ្ជាជីវៈ​របស់​ពួកគេ​នៅលើ​ឆាក​សាកលលោក​។​

​លោក Hari V. Krishnan នាយក​ប្រតិបត្តិ​របស់ PropertyGuru Group បាន​មានប្រសាសន៍ “​អបអរសាទរ​ដល់​អ្នកឈ្នះ​ពានរង្វាន់ និង​ក្រុមហ៊ុន​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាថ្មី​ម្តងទៀត​ពួកគេ​បាន​បង្ហាញ​នូវ​ការរីកចម្រើន​ក្នុង​វិស័យ​នេះ​ដែល​អាច​សម្រេចបាន​ដោយ​ការផលិត​នូវ​ផលិតផល​ដែល​មាន​គុណភាព ផ្តោត​ទៅលើ​ប្រភេទ​អតិថិជន​ជា​ច្រើន​ដែល​នឹង​មាន​ការចាប់អារម្មណ៍​ទៅលើ​ភាព​ប្រណីត​នៃ​លំនៅដ្ឋាន លំនៅដ្ឋាន​តម្លៃ​សមរម្យ ការប្រើប្រាស់​ចម្រុះ ឬ លក្ខណៈ​ពាណិជ្ជកម្ម​។

​លោក Terry Blackburn ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រង​របស់ PropertyGuru Asia Property Awards បាន​មានប្រសាសន៍ថា “​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​គឺជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ហើយ​យើង​មាន​មោទនភាព​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​មួយទៀត​នៅ​ឆ្នាំ​នេះ​។ អ្នក​អភិវឌ្ឍ​ទាំងអស់​ធ្វើ​បាន​យ៉ាង​ល្អ​ដែល​បាន​ផ្តល់ឱ្យ​អតិថិជន​នូវ​អចលនទ្រព្យ​ដែល​មាន​គុណភាព​ខ្ពស់​ជាង​មុន​ដើម្បី​អោយ​ពួកគេ​ធ្វើ​ការជ្រើសរើស​ពី​មហា​តំបន់​នៃ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហនុ​។ ”

គណៈកម្មការ​វិនិច្ឆ័យ​ឯករាជ្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ រួមមាន​លោក​សន សៀ​ប (​អគ្គនាយក​ក្រុមហ៊ុន Key Real Estate) លោក​Simon Griffiths (​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Archetype Cambodia) លោក​សុក ស៊ីផាន់ណា (​ដៃគូ​គ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (​នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាង​អាន ធីតា (​នាយក​ក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia) ។​

​ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ត្រូវបាន​គាំទ្រ​ដោយ​អ្នក​ឧបត្ថម្ភផ្លា​ទីន KHI សហការ​ឧបត្ថម្ភ​ដោយ Panasonic និង Jotun ដៃគូ​គេហទំព័រ​ផ្លូវការ Realestate.com.kh ដៃគូ​សប្បុរសធម៌​ផ្លូវការ CARE ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ Southeast Asia GLOBE សារព័ត៌មាន Khmer Times ទស្សនា​វ​ដ្តី Construction & Property Magazine B2B Cambodia BizKhmer និង PropertyGuru Property Report មាន​ការគាំទ្រ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) និង​សភាពាណិជ្ជកម្ម​អង់គ្លេស និង​អ្នកគ្រប់គ្រង​ផ្លូវការ BDO ដែល​ដឹកនាំ​ក្នុងប្រទេស​កម្ពុជា​ដោយ​នាយក​គ្រប់គ្រង​របស់​ខ្លួន​គឺ​លោក Lim Seng Siew ជំនួយការ​ប្រធាន​គ្រប់គ្រង សុខ សុចិ​ត្រា និង​សហការី​ជាន់ខ្ពស់ Norng Kiman ។

​អ្នកឈ្នះ​ពានរង្វាន់​សំខាន់ៗ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ជា​កិត្តិយស​ក្នុង​ការប្រកួត​ថ្នាក់​តំបន់​ក្នុង​កម្មវិធី PropertyGuru Asia Property Awards លើក​ទី​៨ វគ្គ​ផ្តាច់​ព្រ័ត ដែល​នឹង​ត្រូវ​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ជា​លើកដំបូង​មិន​ធ្លាប់​មាន​។ កម្មវិធី​នេះ​គឺជា​ព្រឹត្តិការណ៍​រួម​គ្នា​នៃ​កិច្ចប្រជុំ​ស្តីពី​អចលនទ្រព្យ​របស់ PropertyGuru Asia រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ Athenee ទីក្រុង​បាងកក​នៅ​ថ្ងៃទី ៨-៩ ខែវិច្ឆិកា​ឆ្នាំ ២០១៨ ។​

​បញ្ជី​អ្នកឈ្នះ​ពានរង្វាន់​ទាំងអស់ និង អ្នក​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់​

ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៨ លើក​ទី ៣ របស់ PropertyGuru

​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍

​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ Borey Peng Huoth Group

ការទទួលស្គាល់​ពិសេស​សម្រាប់​ទំនួល​ខុស​ត្រូវ​សង្គម​

អ្នកឈ្នះ​ពានរង្វាន់​៖ Borey Peng Huoth Group

​អ្នកឈ្នះ​ពានរង្វាន់​៖ Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.

​ការទទួលស្គាល់​ពិសេស​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​

អ្នកឈ្នះ​ពានរង្វាន់​៖ Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.

​ពានរង្វាន់​ការអភិវឌ្ឍន៍ (​លំនៅដ្ឋាន​)

ការអភិវឌ្ឍ​ន៏​ខុន​ដូ​ប្រណីត​ល្អ​ប៉​ផុត (​រាជធានី​ភ្នំពេញ​)

​អ្នកឈ្នះ​ពានរង្វាន់​៖ CEO KT Pacific ដោយ LIXIN Construction

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ One Park ដោយ GRED – Graticity Real Estate Development Co., Ltd

​ការអភិវឌ្ឍន៍​ខុន​ដូ​តម្លៃ​សមរម្យ​ល្អ​បំផុត (​រាជធានី​ភ្នំពេញ​)

អ្នកឈ្នះ​ពានរង្វាន់​៖ Star Polaris 23 ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍​គេហដ្ឋាន​ល្អ​បំផុត (​រាជធានី​ភ្នំពេញ​)

​អ្នកឈ្នះ​ពានរង្វាន់​៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ ARATA Garden Residences ដោយ Creed Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Rosato ដោយ Borey Peng Huoth Group

​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត (​ក្រុងព្រះសីហនុ​)

​អ្នកឈ្នះ​ពានរង្វាន់​៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ពានរង្វាន់​ការអភិវឌ្ឍន៍ (​ពាណិជ្ជកម្ម​)

ការអភិវឌ្ឍន៍​ការិយាល័យ​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ CEO KT Pacific ដោយ LIXIN Construction

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Parkway ដោយ Parkway Investments Co., Ltd.

​ការអភិវឌ្ឍន៍​លក់រាយ​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ Eden Garden ដោយ Phnom Penh City Center

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Euro Park ដោយ Borey Peng Huoth Group

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

​ការអភិវឌ្ឍន៍​សម្រាប់​ការប្រើប្រាស់​ចម្រុះ​

​អ្នកឈ្នះ​ពានរង្វាន់​៖ Greater Euro Ville ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ CEO KT Pacific ដោយ LIXIN Construction

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Parkway ដោយ Parkway Investments Co., Ltd.

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

សេវាកម្ម​អា​ផាត​ម៉ិន​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ Tronum ដោយ Tronum Home Co., Ltd.

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ CEO KT Pacific ដោយ LIXIN Construction

ពានរង្វាន់​ផ្នែក​រចនា​

ស្ថាបត្យកម្ម​រចនា​ខុន​ដូ​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ CEO KT Pacific ដោយ LIXIN Construction

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Polaris 23 ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ The Parkway ដោយ Parkway Investments Co., Ltd.

​ការ​រចនា​ផ្ទៃក្នុង​ខុន​ដូ​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ Star Polaris 23 ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ CEO KT Pacific ដោយ LIXIN Construction

ស្ថាបត្យកម្ម​រចនា​គេហដ្ឋាន​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ ARATA Garden Residences ដោយ Creed Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Rosato ដោយ Borey Peng Huoth Group

​ការ​រចនា​ផ្ទៃក្នុង​គេហដ្ឋាន​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Rosato ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្ម​រចនា​លក់​រាយ​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Eden Garden ដោយ Phnom Penh City Center

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ NORO Mall ដោយ NI Development Co., Ltd.

​ការ​រចនា​ផ្ទៃក្នុង​លក់រាយ​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ NORO Mall ដោយ NI Development Co., Ltd.

​ស្ថាបត្យកម្ម​រចនា​ការិយាល័យ​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ The Parkway ដោយ Parkway Investments Co., Ltd.

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Chief Tower ដោយ JS Property International Co Ltd.

​ការ​រចនា​ផ្ទៃក្នុង​អា​ផាត​ម៉ិន​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ Tronum ដោយ Tronum Home Co., Ltd.

ស្ថាបត្យកម្ម​រចនា​គេហដ្ឋាន​ប្រកប​ដោយ​ទេសភាព​ល្អ​បំផុត​

​អ្នកឈ្នះ​ពានរង្វាន់​៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ ARATA Garden Residences ដោយ Creed Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Star Platinum Rosato ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្ម​រចនា​លក់​រាយ​ប្រកប​ដោយ​ទេសភាព​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ Euro Park ដោយ Borey Peng Huoth Group

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Eden Garden ដោយ Phnom Penh City Center

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ NORO Mall ដោយ NI Development Co., Ltd.

​ស្ថាបត្យកម្ម​រចនា​សម្រាប់​ការប្រើប្រាស់​ចម្រុះ​ប្រកប​ដោយ​ទេសភាព​ល្អ​បំផុត​

អ្នកឈ្នះ​ពានរង្វាន់​៖ One Park ដោយ GRED – Graticity Real Estate Development Co., Ltd

អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ CEO KT Pacific ដោយ LIXIN Construction

​អ្នកទទួលបាន​ការកោតសរសើ​រ​ខ្ពស់​៖ Greater Euro Ville ដោយ Borey Peng Huoth Group

​អ្នក​ទទួល​បាន​ការ​កោត​សរសើរខ្ពស់​៖ The Parkway ដោយ Parkway Investments Co., Ltd.

ពានរង្វាន់​ពិសេស​

​ការអភិវឌ្ឍន៍​ការ​រចនា​ជា​សកល​

​អ្នកឈ្នះ​ពានរង្វាន់​៖ Eden Garden ដោយ Phnom Penh City Center

ការទទួលស្គាល់​ពិសេស​ពី​អង្គការ CARE សម្រាប់​ការអនុវត្ត​សំណង់​វិជ្ជមាន​

អ្នកឈ្នះ​ពានរង្វាន់​៖ Pisnoka International Corporation

ការទទួលស្គាល់​ពិសេស​សម្រាប់​ទីធ្លា​សាធារណៈ

​អ្នកឈ្នះ​ពានរង្វាន់​៖ គម្រោង ការអភិវឌ្ឍ​ឡើងវិញ​តាម​មាត់​ទន្លេ​រាជធានី​ភ្នំពេញ និង​ការដ្ឋាន​ទឹក​រាជធានី​ភ្នំពេញ ដោយសាលា​រាជធានី​ភ្នំពេញ​

​ជម្រើស​សម្រាប់​អ្នក​បោះពុម្ពផ្សាយ​

​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រចាំ​ឆ្នាំ​

​អ្នកឈ្នះ​ពានរង្វាន់​៖ លោក ហ៊ុន ចាន់​សាន ជា​ស្ថាបនិក នាយក​រចនា និង​នាយក​ស្ថាបត្យក​រ របស់​ក្រុមហ៊ុន Re-Edge Architecture + Design

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ៊ី​ម៉ែ​ល​មកកាន់ awards@propertyguru.com ឬ ចូល​ទៅកាន់​គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/ ៕​ ​ដោយ​៖​កូឡាប​

spot_img
×