Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ចង់​ជ្រើសរើស​យក​ប្រទេស​ស៊ុយអែត ក្នុង​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​ល្ងាច​ថ្ងៃ​ទី ១៦ មីនា ១​ថ្ងៃ​ក្រោយ​ពេល​សមាស​ភាគី​កូរ៉េខាងជើង Ri Yong Ho ទៅដល់​ស៊ុយអែត ប្រមុខ​ការទូត​ម្ចាស់ផ្ទះ Margot Wallstrom បានប្រកាសថា ស៊ុយអែត​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ដោះស្រាយ​បណ្តា​បញ្ហា​នៃ​ឧបទ្វីប​កូរ៉េ ។​

​ប្រមុខ​ការទូត​កូរ៉េខាងជើង Ri Yong Ho បាន​ទៅ​ដល់​ស៊ុយអែត​នៅ​យប់​ថ្ងៃ​ទី ១៥ មីនា អ្នកស្រី Margot Wallstrom ឲ្យដឹងថា ស៊ុយអែត​ត្រៀម​ជា​ស្រេច​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​កិច្ច​ប្រឹងប្រែង​របស់​បណ្តា​ភាគី​ពាក់ព័ន្ធ​។​

​ប្រមុខ​ការទូត​ស៊ុយអែត​ក៏​បាន​សម្តែង​ជំនឿ​លើ​ដំណោះស្រាយ​នយោបាយ និង​ការចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​មុននេះ​១​ថ្ងៃ ១៦ មីនា ប្រមុខ​ការទូត​កូរ៉េខាងជើង Ri Yong Ho ក៏​បាន​ជួប​ធ្វើ​សវនាការ​និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត Stefan Lofven​។ ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ស៊ុយអែត បញ្ជាក់ថា ជំនួប​ទ្វេភាគី​មិន​ត្រូវបាន​បង្ហើប​ចេញ​នូវ​ព័ត៌មាន​ដែល​ភាគី​ទាំងសងខាង​ពិភាក្សាគ្នា​ឡើយ​។​

​មុន​នោះ​នាយករដ្ឋមន្ត្រី​ស៊ុយអែត Stefan បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ៖ “​ប្រសិន​បើ​ភាគី​បង្គោល​ទាំង​ទាំង​ចង់​ឲ្យ​ស៊ុយ​អែតរក្សា​តួនាទី​ជួយ​គាំទ្រ​ដល់​កិច្ចចរចា ដើម្បី​បង្កើត​ជា​វេទិកា​មួយ ចំណង​ទាក់ទង​ណាមួយ ឬ​អ្វី​មួយ​ផ្សេង​ទៀត នោះ​យើងខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​គាំទ្រ​ដល់​រឿង​នោះ​”​។​

​ស៊ុយអែត គឺជា​ប្រទេស​មួយ​ដែល​ត្រូវបាន​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្យាករណ៍​ទុក​ជាមុន​ថា នឹង​ជា​កន្លែង​ប្រព្រឹត្ត​ទៅ​ជំនួប​ដំបូង​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ ជាមួយ​បរិបទ​ថ្មី​នេះ លទ្ធភាព​ដែល​ភាគី​ពាក់ព័ន្ធ​ជ្រើស​យក​ប្រទេស​នេះ កាន់តែ​បង្ហាញខ្លួន​ច្បាស់​ឡើងៗ​៕ សូ​យ​ន​

spot_img
×