Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ចិន​បោះឆ្នោត​ជ្រើសរើស លោក​ស៊ី ជី​ង​ពីង ជា​ប្រធានាធិបតី​ជាថ្មី​

spot_img

សភា​ចិន​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសរើស លោក​ស៊ី ជី​ពី​ង ធ្វើ​ជា​ប្រធានាធិបតី​សារជាថ្មី និង​ជ្រើសរើស​អតីតមន្ត្រី​ប្រឆាំង​អំពើពុករលួយ​ជាន់ខ្ពស់ ឈ្មោះ Wang Qishan ធ្វើជា​​អនុ​ប្រធានាធិបតី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia​។​

​ការបោះឆ្នោត​ជ្រើសតាំង​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អ្នកការ​សែត​ផងដែរ នៅ​មហា​វិមាន​ប្រជា​​ជន ស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៏​មុន សភា​ចិន​បានអនុម័ត​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដោយបាន​​លុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី ហើយ​ការកែប្រែ​នេះ អាច​ធ្វើឲ្យ​លោក ស៊ី ជី​ង​ពីង កាន់​​តំណែង​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត​បាន​៕ សុភ័ក្ត្រ​

 

spot_img
×