Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​បឹង​សាឡាង ចាប់​ពី​ផ្លូវ​២៣០ ដល់​ផ្លូវ​២៧១ ក្នុង​បឹង​សាឡាង​

spot_img

​ភ្នំពេញ​ ៖ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ស្តារ លាង​សំអាត​លូ​និង​ប្រឡាយ រួម​ទាំង​បាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មីៗ​ជាច្រើន​កន្លែង​ទៀត​ផង​ដែរ​។​

ជាក់ស្តែង​នៅ​ថ្ងៃទី​១៦​ខែ​មីនា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​បឹង​សាឡាង ចាប់​ពី​ផ្លូវ​លេខ​២៣០ ដល់​ផ្លូវ​លេខ​២៧១ ក្នុង​បឹង​សាឡាង ខណ្ឌ​ទួលគោក ដើម្បី​រំដោះ​ទឹក​កុំអោយ​លិចលង់​នៅ​រដូវវស្សា​ខាងមុខនេះ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិន​មាន​ការ​យល់​ដឹង​យក​សំរាម​មក​បោះ​ចូលក្នុង​ប្រឡាយ​បឹង​សាឡាង​នេះ​យ៉ាង​ច្រើន​នោះ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​បឹង​សាឡាង ចាប់​ពី​ផ្លូវ​២៣០ ដល់​ផ្លូវ​២៧១ ក្នុង​បឹង​សាឡាង ខណ្ឌ​ទួលគោក ដែល​ប្រជាពលរដ្ឋ​មួយចំនួន បាន​បោះ​សម្រាម​ចូល​យ៉ាងច្រើន​។​

លោក​ដួង ចាន់​សារ៉ាត់​ប្រធាន​លូទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មីនា​នេះ​ថា ប្រឡាយ​បឹង​សាឡាង​ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​នេះ​មាន​ប្រវែង​១២៣០​ម៉ែត្រ ដោយ​ធ្វើការ​ស្តារ​ដោយ​កាយ​និង​កើ​បយក​សំរាម​ចេញ​សិន ដែល​ការងារ​នេះ​នឹង​ធ្វើអោយ​ហើយ​នៅ​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​ក្រុមការងារ​របស់​លោក​នឹង​ធ្វើការ​ស្តារ​ភក់​ចេញពី​ពោះ​ប្រឡាយ ដែល​ភក់​នេះ​មាន​ជម្រៅ​ចាប់ពី​២​ម៉ែត្រ​ទៅ​២​ម៉ែត្រ​កន្លះ ហើយ​កិច្ចការងារ​នេះ​គ្រោង​បញ្ចប់​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។​

លោក​ដួង ចាន់​សារ៉ាត់ បានបញ្ជាក់​ថា បន្ទាប់​ពី​ស្តារ​ប្រឡាយ​បឹង​សាឡាង នេះ​ចប់ ក្រុមការងារ​នឹង​បន្ត​ស្តារ​ប្រឡាយ​ស្ទឹងមានជ័យ ចាប់​ពី​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូត​ដល់​ស្ថានីយ៍​បូមទឹក​បឹងទំពុន​បន្ថែមទៀត​។​ ពាក់ព័ន្ធ​និង​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​ការ​បោះចោល​សំរាម​ចូល​លូ ចូល​ប្រឡាយ ដែល​នាំ​បង្កើត​ជា​ឧបសគ្គ​ដល់​ផ្លូវ​បង្ហូរទឹក និង​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណភាព​ទីក្រុង​យើង​៕​ ដោយ ​៖​ កូឡាប​

spot_img
×