Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមយុទ្ធ​នាគ​មាស​រួមគ្នា រវាង​កម្ពុជា​-​ចិន ឆ្នាំ​២០១៨ ជាមួយ​សម្ភារៈ​យោធា​ទំនើបៗ​

spot_img

កំពង់ស្ពឺ ​៖ សមយុទ្ធ​នាគ​មាស​រួមគ្នា រវាង​កម្ពុជា​-​ចិន ឆ្នាំ​២០១៨ ដែល​មាន​រយៈពេល​១៥​ថ្ងៃ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កង​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ធ្វើឡើង​នៅ​ភូមិសាស្ដ្រ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ក្នុងភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​គណៈអធិបតី លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោក​តំបន់​ខាងត្បូង​តំណាង​កងទ័ព​រំដោះប្រជាជន​ចិន​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​-​ចិន នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​។​ ដើម្បី​អបអរសាទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំនេះ និង​រឹតចំណង​មិត្តភាព​យូរអង្វែង កម្ពុជា​-​ចិន ទើប​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​រៀបចំ​សមយុទ្ធ

​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មានឈ្មោះ​ថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨ (Dragon Gold 2018) នៅក្នុង​ទឹកដី​កម្ពុជា ក្នុង​បំណង​ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទំនាក់ទំនង ផ្លាស់ប្តូរ​បទពិសោធន៍ និង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ការងារ​មនុស្សធម៌ ។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បានបញ្ជាក់​ថា ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិការ​ជាច្រើន​របស់​មហាមិត្ត​ចិន បាន​និង​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាងឆាប់រហ័ស ដែល​ជា​ជញ្ចាំង​បង្អែកដ៏​រឹងមាំ ធ្វើឱ្យ​កម្ពុជា​មាន​ជំហរ​ម៉ឺងម៉ាត់ ក្នុង​ការបន្ត​កិច្ច​ការពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ និង​គោលនយោបាយ​ជាតិនិយម​ដ៏​ត្រឹមត្រូវ ដែលជា​លក្ខខណ្ឌ​អំណោយផល​ដើម្បី​បន្ត​ឈរ​លើ​មាគ៌ា​អភិវឌ្ឍ ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​លោក ប៉ុល សារឿ​ន បាន​បន្តទៀតថា ក្នុង​វិស័យ​យោធា ភាគី​ចិន​បាន​ជួយ​ឧបត្ថម្ភ​ជាច្រើន​ទាំង​សម្ភារៈ និង​ថវិកា ដើម្បីឱ្យ​កង​យោធ​ពល​ខេមរភូមិន្ទ មានលទ្ធភាព​ក្នុង​ការកសាង​ពង្រឹងសមត្ថភាព​របស់​ខ្លួន សម្រាប់​បម្រើ​ឱ្យ​កិច្ច​ការពារ​ជាតិ​។ ទន្ទឹមនឹងនេះ​ដែរ មិត្ត​ចិន​បាន​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ ដល់​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល ក្នុង​កងយោធពលខេមរភូមិន្ទ ដើម្បី​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​វ័យក្មេង ឱ្យ​ក្លាយជា​មូលធន​មនុស្ស ប្រកបដោយ​សក្តានុពល សម្រាប់​បន្តវេន​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។​

​សូមបញ្ជាក់​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ ២០១៨ ផ្តោត​លើ​ការប្រឆាំង​ភេរវកម្ម សង្គ្រោះបន្ទាន់ លំ​ហា​ត់បាញ់​គ្រាប់​ពិត និង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ដូចជា ឧទ្ធា​គចក្រ Z10 ដែល​មាន​បំពាក់​កាំ​ជ្រួច កាំភ្លើង​ត្បាល់ រថពាសដែក រថយន្ត​ប្រឆាំង​ភេរវកម្ម និង​យុទ្ធោបករណ៍​យោ​ទា​ទំនើបៗ​ជាច្រើន​ទៀត ដែល​មាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា ២៨០ ​នាក់ និង​កងទ័ព​ចិន ១៩០ ​នាក់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

 

spot_img
×