Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ ខិតខំ​ប្រឆាំង​ការសម្អាត​ប្រាក់ ដោយសារ​កម្ពុជា សិ្ថ​ត​នៅ​មាត់ទ្វារ​នៃ​បញ្ជីខ្មៅ​និង​បញ្ជី​ប្រផេះ​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ប្រយុទ្ធប្រឆាំង​ការលាង​ប្រាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ត្រូវបាន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មើលឃើញថា វិស័យ​មាន​ហានិភ័យ​ខ្ពស់ ក្នុងការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម គឺមាន​អំពើពុករលួយ ជួញដូរ​គ្រឿងញៀន ជួញដូរ​ព្រៃឈើ ជួញដូរ​មនុស្ស ឆបោក បទ​ល្មើ​ឆ្លងដែន​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី ការប្រឆាំង​ការលាង​ប្រាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​រៀ​ចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា សហកា​ជាមួយ​ធនាគារពិភពលោក នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ភ្នំពេញ​
​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ការប្រឆាំង​ការសម្អាត​ប្រាក់​ជាការ​ងារ​បន្ទាន់ និង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា ដោយ​ភាគី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សហការ​ជាមួយ​ធនាគារពិភពលោក ខិតខំ​ស្វែងរក​វិធីសាស្ត្រ ក្នុងការ​ប្រឆាំង​ការ បោសសម្អាត​ប្រាក់ ជាពិសេស​ការរួម​ម្លាំ​ង​គ្នា​លើ​ការស៊ើបអង្កេត ដើម្បី​ចាប់​ឲ្យ​បាន​ជនល្មើស​បញ្ជូនទៅ​តុលាការ​។​

​ប្រធាន​អង្គភាព បាន​អះអាងថា កម្ពុជា​មិនត្រូវ​បាន​សិ្ថ​ត​នៅក្នុង​បញ្ជី​ពណ៌​ប្រផេះ​ឡើយ ដូច្នេះ​ត្រូវ​រួមគ្នា​ក្នុងការ​ទប់ស្កាត់ ។​

​លោក ឱម យ៉ិនទៀង បាន​ថ្លែង​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ព្យាយាម​ស៊ើបអង្កេត​ចាប់​ជនល្មើស ទោះបី​ព័ត៌មាន​មានការ​លំបាក​ទទួលបាន​ក្តី ក៏ប៉ុន្តែ​ត្រូវខិតខំ​ស្វែងរក​ឲ្យ បាន​នូវ​ភស្តុតាង​ច្បាស់លាស់ និង​គ្រប់គ្រាន់​ដើម្បី​មាន​ភាពងាយស្រួល បញ្ជូន​ជនល្មើស​ទៅ​តុលាការ​។ ដូច្នេះហើយ​អង្គភាព​ស៊ើបអង្កេត​ហិរញ្ញវត្ថុ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលជា​បង្គោល​មួយ​ដ៏​ល្អ​របស់​កម្ពុជា ក្នុង​ប្រឆាំង​ការសម្អាត​ប្រាក់ ទាំង​នៅក្នុង​ប្រទេស​យើង ពីព្រោះ​ពួកគាត់​ជា​ស្នូល នៃ​ការសហការ​ជាមួយ​គ្រប់​នគរបាល​។ ជាពិសេស​ទៀត អង្គភាព​ហិរញ្ញវត្ថុ​ជា​បង្គោល​មួយ​ជាមួយ ស្ថាប័ន​អន្តរជាតិ​។​

​លោក​បាន​បន្ថែមថា កម្ពុជា​មិនបាន​ចូលទៅក្នុង​បញ្ជីខ្មៅ និង បញ្ជី​ប្រផេះ ប៉ុន្ដែ​យើង​សិ្ថ​ត​នៅលើ​មាត់ទ្វារ​មួយ យើង​ក៏ត្រូវ​គិតថា​យើង​បាន​ឈរ​នៅ​ចំ​ខ្លោងទ្វារ​ចូល​នៅ​បញ្ជី​ពណ៌​ប្រផេះ អ៊ីចឹង​យើង​មាន​ពេល​១៥​ខែ គិតពី​ខែកក្កដា ២០១៧ រហូតដល់​ខែតុលា​ឆ្នាំក្រោយ ដូច្នេះ កម្ពុជា​ត្រូវខិតខំ​ធ្វើយ៉ាងណា បង្ហាញ​ឲ្យ​អន្ដរជាតិ​បានឃើញ​ពី​ការប្រឹងប្រែង​កែលម្អ​បន្ថែមទៀត នៅ​ចំណុច​ខ្វះខាត​មួយចំនួន ៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×