Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់ថ្លាន់​១​ក្បាល​បន្លឺសម្លេង​ខ្លាំងៗពីក្នុងជញ្ជាំង​ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​លោត​ជើង​៣​ជើង​៤​ហ្មង ខណៈ​កំពុង​មើល​ទូរទស្សន៍​!

spot_img

​វីដេអូ​មួយបានបង្ហាញ​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ពស់ថ្លាន់​១​ក្បាល​ប្រវែង​ជាង ៤ ម៉ែត្រ ត្រូវបាន​ម្ចាស់​មួយ​រកឃើញ​សម្ងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​គាត់ ។​

​យោងតាម Daily Mail លោក Somchai Subdang អាយុ ៤៥ ឆ្នាំ ខណៈ​កំពុង​មើល​ទូរទស្សន៍ នៅ​រសៀល​ថ្ងៃ​អង្គារ នៅពេលនោះ ស្រាប់តែ​គាត់​បានលឺ​សម្លេង​ចម្លែក ចេញពី​ពិ​ដាន​កុង​ផ្លា​កេ ។ គាត់​យក​ត្រចៀក ដើរ​ស្តាប់​តាម​ជញ្ជាំង​ផ្ទះ ដើម្បី​ស្វែងរក​សម្លេង​អ្វីមួយ​នោះ ។​

​គាត់​និយាយថា គាត់​ភ័យ​លោត​ជើង​បី​ជើង​បួន នៅពេល​លឺ​សម្លេង​កាន់តែ​រំខាននេះ ចេញពី​ក្នុងជញ្ជាំងក្បែរបង្អួច ។​

​លោក Subdang បន្ទាប់មក បាន​ហៅ​ក្រុម​សង្គ្រោះ ដើម្បី​ជួយ​អន្តរាគមន៍ ។ ពួកគេ​បាន​ប្រើ​ញញួរ​វាយទ​ម្លុះ​ជញ្ជាំង​ ទីកន្លែង​ពស់ថ្លាន់​ដ៏​ធំ កំពុង​សម្ងំ​លាក់ខ្លួន ។​

Subdang និយាយថា​៖ «​ខ្ញុំ​ពុំ​ខ្លាចពស់​នេះ​ទេ នៅពេល​ដឹងថា​វា​កំពុងស្ថិត​នៅទីនេះ ប៉ុន្តែ វា​អាច​បង្ក​ការភ័យខ្លាច​បាន ប្រសិន​វា​លូន​ចូល​ពិ​ដាន និង​ទម្លាក់​ចុះ​មកលើ​ខ្ញុំ ខណៈ​ពេលខ្ញុំ​កំពុង​គេង​» ។​

«​ខ្ញុំ​ពិតជា​ខកចិត្ត​ជាខ្លាំង ព្រោះតែ​ខ្ញុំ​នឹងត្រូវ​ជួសជុលផ្ទះ​ឥឡូវនេះ ។ ប៉ុន្តែ នោះ​ជា​រឿង​ល្អប្រសើរ​ជាង ដែលមាន​ពស់​កំពុង​លាក់ខ្លួន​នៅក្នុង​ផ្ទះ​» ៕ ចន្ទី​

 

 

spot_img
×