Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយ​អាយុ​ជិត ៩០ ឆ្នាំ រស់នៅ​ខេត្ត​មណ្ឌលគិរី ដង្ហោយ​រក​ជំនួយ​សង្គ្រោះ​ពី​សប្បុរសជន

spot_img

​ខេត្ត​មណ្ឌលគិរី ៖ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​មានជ័យ បានអោយដឹងថា មាន​សប្បុរសជន​ចំនួន ពីរ​នាក់ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ យក​ទៅ​ផ្តល់ជូន លោកយាយ ម៉ៅ រស់នៅ​ម្នាក់ឯង​គ្មាន​សាច់ញាតិ កូនចៅ កំពុង​រស់នៅ​ភូមិ​មានជ័យ ឃុំ ឆក់​ដែក ស្រុក​កោះ​ញែក កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​។​

មេ​ភូមិ​មាន​ជ័យ លោក ស៊ឹម សុន ឲ្យដឹងថា លោកយាយ ម៉ៅ មាន ឈ្មោះ​ពិត ប៉ូ សំអាត គាត់​ពុំ​មាន​កូនចៅ​ទេ គឺ​រស់នៅ​ម្នាក់ឯង ហើយ​រូបគាត់ មាន​ជីវភាព​ខ្វះខាត​ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​ពុំ​បាន​ទេ​រាល់ថ្ងៃនេះ​។ លោក​មេភូមិ​បន្តថា កន្លងមក​លោកយាយ​វ័យ​ជិត ៩០ ឆ្នាំ​រូប​នេះ គឺ​ត្រូវបាន​បងប្អូន​អ្នកស្រុក​អ្នកភូមិ រស់នៅ​ជិតខាង​គ្នា ជួយ​ផ្ដល់​ម្ហូបអាហារ​ដល់​រូបគាត់ ជាង​នេះ​កាលពី​ឆ្នាំមុន នៅពេល​លោកយាយ ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ ត្រូវបាន​ក្រុម​ការងារ របស់​លោកស្រី កូវ ចន្ទ​វណ្ណា​រិទ្ធ ជួយ​ចេញ​ថ្នាំ​ព្យាបាល​ដល់​រូបគាត់ និង​បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​ចំនួន បី​បួន​លើក​រួចមកហើយ​ដែរ​។ លោក​មេ​ភូមិ​មាន​ជ័យ ឲ្យដឹងទៀតថា ជំនួយ​ទាំងនោះ​រួមមាន ៖ ថវិកា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ជូន​ដល់​លោកយាយ​ម៉ៅ​ជា​បន្តបន្ទាប់​។​

លោក ស៊ឹម សុន មេ​ភូមិ​មាន​ជ័យ ឲ្យដឹង​បន្ត​ទៀត​ថា កង្វះខាត​អាហារ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ របស់​លោកយាយ ម៉ៅ នា​ពេល​កន្លងមក​នេះ ត្រូវបាន​សប្បុរស​មួយចំនួន​បាន​ជួយ​ផ្តល់​ស្បៀងអាហារ​ជួយ​ដល់​លោកយាយ ម៉ៅ ជា​បន្តបន្ទាប់ ហើយ​សប្បុរសជន​ទាំងនោះ​មាន​ដូចជា ៖ លោកស្រី កូវ ចន្ទ​វណ្ណា​រិទ្ធ រស់នៅ​ទីក្រុង​ភ្នំពេញ បាន​បន្ត​ជួយ​អង្ករ​ចំនួន ៥០​គី​ឡូ មី ១​កេះ ទឹកត្រី​ពីរ​យួរ ទឹកស៊ីអ៊ីវ ២​យួរ ទឹក​សុទ្ធ ២​កេះ ត្រីងៀត ២​គីឡូ​សាច់ក្រក ២​គី​ឡូ និង​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​។​

ចំណែក​សប្បុរសជន​ម្នាក់ទៀត គឺ​លោក ហែម ប៊ុណ្ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ជួយ​អង្ករ​ចំនួន ៧០​គី​ឡូ និង​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​។ ត្រង់​ចំណុច​នេះ លោក ស៊ឹម សុន មេ​ភូមិ​មាន​ជ័យ បាន​ថ្លែង​អំណរ​អរគុណ ចំពោះ​ទឹកចិត្ត ដែល​សប្បុរសជន​ទាំងអស់ ទាំង​ពេល​កន្លងមក និង​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ បាន​ជួយ​ផ្តល់​ជា​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ជាដើម យក​ទៅ​ផ្តល់ជូន លោកយាយ ម៉ៅ ដែល​មាន​វ័យ​ជិត ៩០​ឆ្នាំ​ទៅហើយនោះ ដើម្បី​អាច​ឲ្យ​រូបគាត់​មាន​អាហារ​ទទួលទាន បន្ត​ជីវិត​រស់នៅ​រហូត​មកដល់​សព្វថ្ងៃនេះ​៕ ដោយ ​៖ សមុទ្រ​ឈើ​

 

spot_img
×