Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​កសិករ​ជប៉ុន ប្រើប្រាស់ robot “​យ៉ាង​សាហាវ​” ដើម្បី​ការពារ​ច្បារ​ដំណាំ​ (Video inside)

spot_img

​តាម RT អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បាន​ដាក់​តាំង​បង្ហាញ​នូវ​កំពូល robot ច​ចក ដើម្បី​ជួយ​ប្រជាកសិករ បណ្តេញ​ពួក​ជ្រូក​ព្រៃ ដែល​តែង​មក​បំផ្លាញ​ច្បារ​ដំណាំ​។​

Robot ដ៏​សាហាវ​នេះ​មាន​ប្រវែង ៦៥​សង់ទីម៉ែត្រ និង​កម្ពស់ ៥០​សង់ទីម៉ែត្រ វា​ត្រូវបាន​ធ្វើ​ការសាកល្បង​ជា​លើកដំបូង​នៅ​ទីក្រុង Kisarazu កាលពី​ខែ កក្កដា ឆ្នាំ ២០១៧​។ robot ការពារ​ច្បារ​ដំណាំ​នេះ​នឹង​ត្រូវបាន​ផលិត​និង​ដាក់​លក់​នៅ​ឆ្នាំ ២០១៨​។​

​ក្រៅពី​ផ្ទៃ​មុខ​គួរឲ្យខ្លាច robot កំពូល​ចចក​នេះ នៅ​អាច​បញ្ចេញ​សូរ​សំឡេង​ច្រើន​បែប​ច្រើនយ៉ាង​ផ្សេងគ្នា​។​

​គេ​បាន​ភ្ជាប់ sensor ដើម្បី​វា​អាច​សម្គាល់​ពពួក​ជ្រូកព្រៃ​បាន​ក្នុង​វិជ្ជមាត្រ ១ km ។ robot នេះ​ប្រើប្រាស់​ថ្ម​ពិល​ឬ​ថាមពល​ពន្លឺព្រះអាទិត្យ robot នេះ​បាន​ត្រឹម​បន្លាច ដោយ​ពុំ​អាច​ប្រដេញ​តាម​ជ្រូកព្រៃ​បាន ហើយ​តម្លៃ​ក៏​ថ្លៃ​គួរសម​ដែរ ហើយ​តម្លៃ​ប្រមាណ ៥.០០០​ដុល្លារ​/១​គ្រឿង​៕​ ចន្ទ្រា

spot_img
×