Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ស្រេចបាច់​។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមប្រកប​សម្រាប់​ការ​ទៅ​ឆ្ងាយ​រក​លាភ​។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​សម្រាប់​គូស្នេហ៍​ឲ្យ​បាន​ច្រើនជាង​មុន​។​

​ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​លុយកាក់​ដល់​អ្នក​។ មនោសញ្ចេតនា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​

​ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាង​មិនបាន​ដូច​បំណង តែដោយសារ​តែមាន​អ្នក​ជួយ​យកអាសា ហេតុនេះ​បញ្ហា​ទាំងឡាយ​ក៏ត្រូវ​បាន​ដោះស្រាយ​រួចរាល់​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​នឹងនរ មិនត្រូវ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា មានឱកាស​រកឃើញ​គូព្រេង​។​

​ឆ្នាំថោះ ៖ ការងារ រីកចម្រើន អ្វីៗ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លុយកាក់ គួរ​ពិគ្រោះ​យោបល់​គ្រប់គ្នា​មុនពេល​ចង់​ចំនាយ ប្រាក់​វិនិយោគ ឬ​ពង្រីក​ជំនួញ​។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។​

​ឆ្នាំរោង ៖ ការងារ ប្រព្រឹត្តទៅ​ជាធម្មតា ពុំមាន​បញ្ហា ឬ​ឧបសគ្គ​អ្វី​មក​រាំងស្ទះ​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​សាច់ញាតិ​ក្នុង​គ្រួសារ​។ មនោសញ្ចេតនា មិនបាន​ប្រសើរ មិនគួរ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍​។​

​ឆ្នាំម្សាញ់ ៖ ការងារ រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​។ មនោសញ្ចេតនា មិនត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំមមី ៖ ការងារ ថ្ងៃនេះ​ការងារ​រលូន​ល្អ ត្រូវបាន​ថ្នាក់លើ សរសើរ​។ លុយកាក់ មិនត្រូវ​មានៈ គួរ​ចេះ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុងការ​គ្រប់គ្រង​លុយកាក់​។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​។​

​ឆ្នាំមមែ ៖ ការងារ មានរឿង​សប្បាយ​ដោយ​ចៃដន្យ ថ្នាក់លើ​ទុកចិត្ត​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​បំពេញ​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់ខ្លួន​ផ្ទាល់​។ មនោសញ្ចេតនា ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចែក​ផ្លូវ​គ្នា ឬ​បង្ហាញ​មនោសញ្ចេតនា​។​

​ឆ្នាំវក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​បន្ត​យក​យោបល់​របស់​អ្នក​គ្រប់គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​សម្រេច​ទិញ​របស់​អ្វី​១​។ មនោសញ្ចេតនា ត្រូវ​ចេះ​អធ្យាស្រ័យ អត់ឱន ទើប​មនោសញ្ចេតនា​នៅ​រក្សាបាន​ភាពរឹងមាំ​។​

​ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាង​រីកចម្រើន​ដូច​គម្រោងការ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំមាន​អ្វី​លេចធ្លោ​។ មនោសញ្ចេតនា គួរ​មាន​ទង្វើ និង​សម្តី​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ បញ្ចៀស​មានទំនាស់​នឹង​គ្នា​។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​។ លុយកាក់ ជា​ថ្ងៃ​មិនល្អ មិនគួរ​បញ្ចេញ​ទុនវិនិយោគ​។ មនោសញ្ចេតនា​ល្អប្រសើរ ផ្អែមល្ហែម​នឹង​គ្នា​។​

​ឆ្នាំកុរ ៖ ការងារ ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ តែ​ក៏​មិនត្រូវ​លើកតម្កើង​ខ្លួន​មិន​ស្តាប់​យោបល់​អ្នកដទៃ​។ លុយកាក់ ជា​ថ្ងៃ​ជោគជ័យ​សម្រាប់​ការវិនិយោគ​ម្នាក់ឯង​។ មនោសញ្ចេតនា គួរ​លៃ​ពេល​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រឹត​បន្ថែម​ចំណង​ស្នេហ៍​៕​

spot_img
×