ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយស្រេចបាច់។ លុយកាក់ ជាថ្ងៃដ៏សមប្រកបសម្រាប់ការទៅឆ្ងាយរកលាភ។ មនោសញ្ចេតនា គួរមានពេលវេលាសម្រាប់គូស្នេហ៍ឲ្យបានច្រើនជាងមុន។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរគួរជាទីមោទនៈ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងលុយកាក់ដល់អ្នក។ មនោសញ្ចេតនា ថ្ងៃនេះជាថ្ងៃដ៏សមស្របសម្រាប់ការបង្ហាញមនោសញ្ចេតនា ចំពោះមនុស្សដែលខ្លួនស្រឡាញ់។
ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាងមិនបានដូចបំណង តែដោយសារតែមានអ្នកជួយយកអាសា ហេតុនេះបញ្ហាទាំងឡាយក៏ត្រូវបានដោះស្រាយរួចរាល់។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិននឹងនរ មិនត្រូវខ្ជះខ្ជាយ។ មនោសញ្ចេតនា មានឱកាសរកឃើញគូព្រេង។
ឆ្នាំថោះ ៖ ការងារ រីកចម្រើន អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ លុយកាក់ គួរពិគ្រោះយោបល់គ្រប់គ្នាមុនពេលចង់ចំនាយ ប្រាក់វិនិយោគ ឬពង្រីកជំនួញ។ មនោសញ្ចេតនា ល្អប្រសើរ អ្នកនៅលីវ មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត។
ឆ្នាំរោង ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានបញ្ហា ឬឧបសគ្គអ្វីមករាំងស្ទះ។ លុយកាក់ មានខ្ទង់ចំណាយពាក់ព័ន្ធដល់បញ្ហាសុខភាពរបស់សាច់ញាតិក្នុងគ្រួសារ។ មនោសញ្ចេតនា មិនបានប្រសើរ មិនគួរបង្កើតថែមសម្ពាធឲ្យគូស្នេហ៍។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះការងាររលូនល្អ ត្រូវបានថ្នាក់លើ សរសើរ។ លុយកាក់ មិនត្រូវមានៈ គួរចេះស្តាប់យោបល់គ្រប់គ្នាក្នុងការគ្រប់គ្រងលុយកាក់។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល។
ឆ្នាំមមែ ៖ ការងារ មានរឿងសប្បាយដោយចៃដន្យ ថ្នាក់លើទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យបំពេញ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពរបស់ខ្លួនផ្ទាល់។ មនោសញ្ចេតនា ថ្ងៃនេះពុំមែនជាថ្ងៃសមស្របសម្រាប់ការចែកផ្លូវគ្នា ឬបង្ហាញមនោសញ្ចេតនា។
ឆ្នាំវក ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវបន្តយកយោបល់របស់អ្នកគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចទិញរបស់អ្វី១។ មនោសញ្ចេតនា ត្រូវចេះអធ្យាស្រ័យ អត់ឱន ទើបមនោសញ្ចេតនានៅរក្សាបានភាពរឹងមាំ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងរីកចម្រើនដូចគម្រោងការ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុពុំមានអ្វីលេចធ្លោ។ មនោសញ្ចេតនា គួរមានទង្វើ និងសម្តីផ្អែមល្ហែមចំពោះគូស្នេហ៍ បញ្ចៀសមានទំនាស់នឹងគ្នា។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ហេតុនេះរាល់ការលំបាកសុទ្ធតែត្រូវបានដោះស្រាយ។ លុយកាក់ ជាថ្ងៃមិនល្អ មិនគួរបញ្ចេញទុនវិនិយោគ។ មនោសញ្ចេតនាល្អប្រសើរ ផ្អែមល្ហែមនឹងគ្នា។
ឆ្នាំកុរ ៖ ការងារ ប្រព្រឹត្តទៅដោយរលូនល្អ តែក៏មិនត្រូវលើកតម្កើងខ្លួនមិនស្តាប់យោបល់អ្នកដទៃ។ លុយកាក់ ជាថ្ងៃជោគជ័យសម្រាប់ការវិនិយោគម្នាក់ឯង។ មនោសញ្ចេតនា គួរលៃពេលដើរកម្សាន្តជាមួយគូស្នេហ៍ឲ្យបានញឹកញាប់ ដើម្បីរឹតបន្ថែមចំណងស្នេហ៍៕