ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលត្រូវឈាតករសម្លាប់កាប់ជាច្រើនកាំបិតនៅលើដងខ្លួនរួចញាត់បញ្ចូលក្នុងក្លាស្សេទឹកកក
ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិឃើញនិងស្គាលអត្តសញ្ញាណនារីរងគ្រោះហើយ។
តាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះយឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា នារីរងគ្រោះ ត្រូវឈាតករសម្លាប់ យកដាក់ក្នុងធុងក្លាស្សេពណ៌ក្រហម យកទៅទម្លាក់ចោល នៅក្បែរស្ពានព្រែកតាមាក់ ស្ថិតក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨៕ ដោយ ៖ បញ្ញាស័ក្តិ