Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ បាក់ជើង​៣​កំណាត់ របួសធ្ងន់​យុវជន​ម្នាក់ រួច​ទៅបុក​រថយន្ត​មួយទៀត

spot_img

បន្ទាយមានជ័យ ៖ រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ បាក់ជើង​៣​កំណាត់ របួសធ្ងន់​យុវជន​ម្នាក់ រួច​ទៅបុក​រថយន្ត​មួយទៀត នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ និង​០៥​នាទី​យប់ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំនុច​លើ​ស្ពាន​តា​ផាន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ឈ្មោះ​លាវ ប៊ុនឆៃ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​ធំ​ដឹក​កុងតឺន័រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A.2157 បាន​បើ​ពី​លិចទៅ​កើត ។ ដល់​ចំណុចកើតហេតុ បាន​បុក បណ្តាល​ឲ្យ​ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ របួស​បាក់​ជើងឆ្វេង​៣​កំណាត់ រួច​បាន​បន្តទៅ​បុករ​ថយ​ន្ត​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H.1219​។ អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​រត់​គេចខ្លួនបាត់​៕ ដោយ ៖ បន្ទាយ​

spot_img
×