Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដំឡើង​សាច់ដុំ​ដោយ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ ៣​គ្រឿង​មក​អាស៊ី មុន​ដំណើរ​ទស្សនៈកិច្ច​របស់ ត្រាំ​

spot_img

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ចំនួន ២​គ្រឿង ដែល​ហៅថា​ក្រុម​វាយប្រហារ បាន​មកដល់​ដែនទឹក​អាស៊ី​ប៉ា​ស៊ី​ភិ​ច​ហើយ​កាលពី ២​ថ្ងៃមុន​ដែល​នេះ​ជាការ​តំឡើង​សាច់ដុំ​រប​ស់អា​មេ​រិច​នៅក្នុង​តំបន់ ខណៈដែល​ប្រធានាធិបតី​អា​មេ​រិច កំពុង​ត្រៀម​ធ្វើដំណើរ​ទស្សនៈកិច្ច​មក​អាស៊ី​នៅ​ដើមខែ​ក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CNN​។​

​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt និង USS Nimitz អមដោយ​នាវាចំបាំង នាវា​ពិឃាត ព្រមទាំង​នាវាមុជទឹក​ជាច្រើន​គ្រឿង​ផង​នោះ បានមក​បានមក​ដល់​ដែនទឹក​ប្រតិបត្តិការ​ទី ៧​របស់​អា​មេ​រិច ដែល​គ្រប់​ដណ្តប់​ភាគ​ខាងកើត​មហាសមុទ្រ​ឥណ្ឌា និង​ខាងលិច​មហាសមុទ្រ​ភាគ​ខាងលិច​។

​ការមកដល់​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច ២​គ្រឿង​បន្ថែម នាំ​ឲ្យ​មាន​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​រហូតដល់​ទៅ ៣​គ្រឿង​រួមមាន​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ដែល​កំពុងមាន​វត្តមាន​ស្រាប់​នៅ​ដែនទឹក​ជប៉ុន ហើយ​កំពុង​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​កងកំលាំង​កូរ៉េខាងជើង​កាលពី​អាទិត្យ​មុន​។​

​វត្តមាន​នាវាចំបាំង​របស់​អា​មេ​រិច​រហូតដល់ ៣​គ្រឿង​នៅក្នុង​តំបន់​នឹង​ជាការ​ប​ញ្ជុ​ន​សារ​ទៅដល់​ប្រទេស​ចិន ព្រមទាំង​កូរ៉េខាងជើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​យោធា​ប្រចាំ​សារ​ព៌​ត​មាន CNN ឈ្មោះ John Kirby​។​

​អ្នកវិភាគ​នេះ​ដដែល​និយាយថា “​ជាមួយនឹង​ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ច្រើន​គ្រឿង និង​នាវា​អមដំណើរ​ជាច្រើន​គ្រឿង​ទៅក្នុង​តំបន់ អា​មេ​រិច​កំពុង​ធ្វើ​ឲ្យ​ប្រាកដថា ប្រទេស​ចិន​ដឹងថា អា​មេ​រិច​មាន​កងកំលាំង​ដែលមាន​អំណាច​លើសលុប​លើ​គេ​នៅក្នុង​តំបន់​ប៉ា​ស៊ី​ភិ​ច​”​។​

​សូម​រំលឹក​ដែរ​ថា លោក​ដូ​ណា​ល់ ត្រាំ​នឹង​ផ្តើម​បំពេញ​ទស្សនៈកិច្ច​នៅ​តំបន់​អាស៊ី​រយៈពេល ១២​ថ្ងៃ​នៅ​ដើមខែ​វិ​ច្ឆ​ការ​នេះ ដោយ​លោក​នឹង​បំពេញ​ទស្សនៈកិច្ច​នៅ​ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និង​វៀតណាម​ជាដើម​៕ សុភ័ក្ត្រ

 

spot_img
×