Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​អនាម័យ ៥​នាក់ កំណាយ​សំរាម​ដើម្បី​រក​គ្រឿងអលង្ការ​តម្លៃ​ជាង ១០០.០០០ USD

spot_img

​តាម Daily mail ចុះ​ផ្សាយ​ថ្ងៃ ១៤ ខែ​មីនា ឲ្យដឹងថា កម្មករ​៥​នាក់ ដែល​ធ្វើការ​នៅ​កន្លែង​បែងចែក​សំរាម​មួយ​នៃ​រដ្ឋ Georgia អាមេរិក បាន​រកឃើញ​ចិញ្ចៀន​៣​វង់ និង​កងដៃ​១ មានតម្លៃ ១០០.០០០USD ដែល​ម្ចាស់​របស់​វា មានការ​ភ្លេចភ្លាំង​រួច​ក៏​គ្រវាត់​ចូល​ធុងសំរាម​។​

​នេះ​ពិតជា​កិច្ចការ​មួយ​លំបាក​យ៉ាងខ្លាំង​ដោយហេតុ​ថា ក្នុង​១​ថ្ងៃៗ​ទីនេះ ត្រូវ​ទទួល​សំរាម​ដល់​ទៅ ៣០០​តោន ឯណោះ ហើយ​បើ​តាម​អ្នកគ្រប់គ្រង​ទីនោះ​ឲ្យដឹងថា ប្រសិន​បើ​ស្ត្រី​រូប​នេះ​ផ្តល់​ព័ត៌មាន​យឺត​តែ​ប៉ុន្មាន​នាទី​ទៀត​ប៉ុណ្ណោះ គ្រឿងអលង្ការ​នេះ​នឹង​ពុំ​មាន​លទ្ធភាព​រក​ឃើញ​ឡើយ​។​

​ទោះ​យ៉ាងណា​ក្រោយពេល​ប្រឹងប្រែង​កាយ​រក​អស់​ពេល ៣​ម៉ោង​មក គេ​ក៏​ប្រទះ​ឃើញ​កញ្ចប់​មាន​ដាក់​គ្រឿងអលង្ការ​ក្នុងនោះ​។​

​បច្ចុប្បន្ន​គ្រឿងអលង្ការ​ដែល​រកឃើញ​ត្រូវបាន​ប្រគល់​ឲ្យ​ម្ចាស់​វា​៕ ចន្ទ្រា​

spot_img
×