Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាក់​ភស្តុតាង​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​រថយន្ត​បាន​ធ្វើ​រឿង​ចម្លែក​មួយ គឺ​ជីកដី​កប់​ភស្តុតាង​

spot_img

តាម SCMP ថ្មីៗ​នេះ បុរស​សញ្ជាតិ​ចិន​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បញ្ជា​រថយន្ត​ចេញពី​កន្លែងកើតហេតុ បន្ទាប់ពី​បាន​បើក​បុក​អ្នក​ថ្មើរជើង​ម្នាក់ និង​មនុស្ស​២​នាក់​ទៀត​ដែល​ជិះ​កង់ Dai Le, Deu Nam, ខេត្ត Shaanxi ប្រទេស​ចិន​។ ជនរងគ្រោះ​ទាំង​៣ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ផ្អែក​តាម​ភស្តុតាង និង​តម្រុយ​បន្សល់ទុក​នៅ​កន្លែងកើតហេតុ ក្រៅពី​ធ្វើការ​ធ្វើ​ការរុករករ​ថ​យន្តនេះ ក៏​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ពី​ការផ្តល់​រង្វាន់​ដល់​ពលរដ្ឋ​ណា​ដែល​បញ្ជាក់ប្រាប់​ពី​កន្លែង​លាក់​ទុក​រថយន្ត​នេះ​។​

​រថយន្ត​ត្រូវបាន​ជីកដី​កប់​

​មុន​នោះ​អ្នកបើកបរ​រូបនេះ បាន​គេច​ពី​កន្លែងកើតហេតុ​ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន រួច​ជីករណ្តៅ​ធំ​មួយ​ទម្លាក់​រថយន្ត​នោះ​ចុះ បំណង​គេចចេញ​ពី​ការផ្តន្ទាទោស​។​

​ប៉ុន្តែ​ដោយ​មាន​វិប្បដិសារី និង​កំហុស​របស់​ខ្លួន ក៏​ដូច​ជា​ការ​ទូន្មាន​ពី​សំណាក់​ឪពុក គេ​ក៏​បាន​ទៅ​សារភាព​នៅ​ប៉ុស្តិ៍​ប៉ូលិស​៕ សូ​យ​ន​

spot_img
×