Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ផូស៊ីល​ខ្លា​ឃ្មុំ ដែល​មាន​អាយុកាល ១២០.០០០​ឆ្នាំ នៅ​អា​ហ្សង់​ទីន​

spot_img

​កាលពី​ថ្ងៃ ១៤ ខែ​មីនា ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​ហ្សង់​ទីន ប្រកាសថា ពួកគេ​បាន​រកឃើញ​ខ្លា​ឃ្មុំ​១​ក្បាល ដ៏​ធំ​សម្បើម​នៃ​យុ​គ Pleistocen កាលពី​ពេលមុន​នេះ ប្រហែល ១២០.០០០​ឆ្នាំ ដែល​ស្ថិតនៅ​តំបន់​កំណាយ​វត្ថុ​បុរាណ​ភាគ​ពាយ័ព្យ ខេត្ត Buenos Aires​។​

​អម្បូរ​ខ្លាឃ្មុំ Arectotherium

​បុរាណ​វិទូ Leopoldo Soi នៃ​វិទ្យាស្ថាន​សារៈមន្ទីរ La Plata ឲ្យដឹងថា ផូស៊ីល ដែល​ត្រូវបាន​រកឃើញ​នេះ​គឺជា​ផ្នែក​ប្រអប់​ខួរ​មាន​លក្ខណៈ​ពេញលេញ ព្រមទាំង​ឆ្អឹង​ក្រអូម​មាត់ នៃ​ពពួក​ខ្លា​ឃ្មុំ Arectotherium ព្រមជាមួយ​នោះ​ក៏​បាន​វាយតម្លៃ​ថា នេះ​ជា​របកគំហើញ​ដ៏​អស្ចារ្យ ព្រោះថា ផូស៊ីល​នៃ​ពូជ​ខ្លាឃ្មុំ​នេះ ស្ទើរតែ​ពុំ​មាន​សល់​ក្នុងចំណោម​អម្បូរ​ខ្លាឃ្មុំ​ដែល​ស៊ីសាច់​ជា​អាហារ​។​

​មុន​នេះ​អ្នកវិទ្យាសាស្ត្រ​អា​ហ្សង់​ទីន ក៏​ធ្លាប់​បាន​រកឃើញ​ខ្លាឃ្មុំ​ធំ​បំផុត ស្ថិតនៅ​ក្នុង​អម្បូរ Arctotherium angustidens ដែល​មាន​អាយុកាល​ដល់​ទៅ​ប្រមាណ ៧៨០.០០០​ឆ្នាំ ៕ ចន្ទ្រា​

spot_img
×