Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ចំនួន​៨ ចូលរួម​ពិព័រណ៍​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១​នៅ​កម្ពុជា ដើម្បី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​

spot_img

​ភ្នំពេញ​ ៖​ អ្នក​អភិរក្ស​បរិស្ថាន អ្នក​ស្រឡាញ់​សត្វ​ស្លាប មកពី​ប្រទេស​ចំនួន​៨ បាន​ចូលរួម​ពិព័រណ៍​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១​នៅ​ប្រទេស​កម្ពុជា ក្រោម​ប្រធានបទ “ សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វ​ស្លាប​នៅ​កម្ពុជា​”​។​

​ក្នុងឱកាស​បើក​ពិព័រណ៍​អំពី​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​២០១៨ លោកស្រី ងិន លី​ណា អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ក្រសួង​បរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍​ជំរុញ​សាធារណជន​ឱ្យ​ចូលរួម​ស្រឡាញ់​សត្វ​ស្លាប និង​សត្វព្រៃ​បាន​ច្រើន​។ លោកស្រី​បាន​បន្តថា ទេសចរណ៍ធម្មជាតិ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជា​មូលដ្ឋាន ហើយក៏​បាន​រួមចំណែក​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ ក៏ដូចជា​ជួយ​អភិវឌ្ឍ​សង្គមជាតិ​។​

​លោក Liu Yin Xing តំណាង THE PEOPLE’S GOVERNMENT OF JINGSHAN នៃ​ប្រទេស​ចិន ចាត់ទុក​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ចំណាស់ និង​សំបូរ​ទៅ​ដោយ​សក្តានុពល​ធម្មជាតិ ជាពិសេស​ប្រភេទ​សត្វ​ស្លាប​កម្រ​ផងដែរ​។​

​យ៉ាងណាមិញ​វត្ត​មាន​សត្វ​ស្លាប​កម្រ បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​សត្វ​ស្លាប​ដ៏​ល្បីល្បាញ​មួយ​។ ជាមួយគ្នានេះ លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​បាន​អញ្ជើញ​ជា​អធិបតី​បើក​ពិព័រណ៍​អំពី​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១ បាន​សង្កត់ធ្ងន់​ថា​ពិ​ព័​រណ៌អំ​ពី​សត្វ​ស្លាប​នៅ​កម្ពុជា គឺជា​ការរួមចំណែក​កែប្រែ​ផ្នត់គំនិត​សាធារណជន​ឱ្យ​បង្កើន​ការយល់ដឹង និង​ការចូលរួម​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់​ថា ពិព័រណ៍​អំពី​សត្វ​ស្លាប​អន្តរជាតិ​លើក​ទី​១ រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​JINGSHAN នៃ​ប្រទេស​ចិន ព្រមទាំង​មាន​ការចូលរួម​ពី​សមាគម CUN CAO XIN Rural Environmental Protection Association China Wildlife Conservation Association , ASEAN Bird Fair Commettee អង្គការ​ជីវិត​សត្វ​ស្លាប​កម្ពុជា អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សមាគមន៍​មគ្គុទ្ទេសក៍​សត្វ​ស្លាប​កម្ពុជា មជ្ឈមណ្ឌល​សំ​វាសនា ដើម្បី​ការ​អភិរក្ស​សត្វព្រៃ​។​

​ការតាំងពិព័រណ៍​សត្វ​ស្លាប​លើក​ទី​១​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​១៨ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ការចូលរួម​ស្រលាញ់​សត្វ​ស្លាប ជុំរុញ​ការចូលរួម​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ថែរក្សា​ធនធានធម្មជាតិ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា​ដល់​សាធារណជន​ជាតិ​និង​អន្តរជាតិ​។​

​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការបង្រៀន​អំពី​ការមើល​សត្វ​ស្លាប ការប្រកួតប្រជែង​ស្វែងរក​សត្វ​កម្រ ការប្រកួតប្រជែង​គូររូប​សត្វ​ស្លាប និង​ការប្រកួតប្រជែង​ថតរូប​សត្វ​ស្លាប​ផងដែរ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×