Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែក​សំណុំរឿង​ឃាតកម្ម​កាប់​នឹង​ដាវ​ស្លាប់​បុរស​ម្នាក់​ដោយ​ប្រើ​ពេល ៣៨ ម៉ោង ចាប់​ឃាតករ​៦​នាក់​

spot_img

​ខេត្ត​កណ្តាល ៖ ករណី​ក្រុម​ក្មេង​ទំនើង​ចំនួន ៩ នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ដើម្បី​ជម្រះ​គំនុំ​ចាស់​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ចាប់​បាន​ឃាតករ​ដៃដល់​ចំនួន​៦​នាក់ និង​៣​នាក់​ទៀត កំពុង​គេចខ្លួន​។ ក្រុម​ឃាតករ​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​ករណី​ឃាតកម្ម​នេះ ដែល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង ៥០​នាទី នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បានឲ្យដឹងថា ជនរងគ្រោះ​១​នាក់ ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កម្មករ​បើក​ម៉ូតូ​លក់​ទឹកកក​(​ស្លាប់​)​។ ចំណែក​ជន សង្ស័យ ចំនួន​៩​នាក់ ១-​ឈ្មោះ គាត សំណាង ហៅ​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ រត់​តុ​ការ ជា​ជនដៃដល់​(​ឃាត់ខ្លួន​)​។ ២-​ឈ្មោះ ហោ សោភ័ណ្ឌ​(​ហៅ​ឡុង​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ រត់​តុ​ការ ជា​អ្នកចូលរួម​(​ឃាត់ខ្លួន​)​។ ៣-​ឈ្មោះ ឌី ឌឿ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ មិន​ពិត ប្រាកដ (​ឃាត់ខ្លួន​)​។ ៤-​ឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កាប់​ជ្រូក​លក់​(​ឃាត់ខ្លួន​)​។ ៥-​ឈ្មោះ វ៉ាន់ សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​)​។ ៦-​ឈ្មោះ សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល (​គេចខ្លួន​)​។ ៧-​ឈ្មោះ យឹម ឌី​ណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​)​។​៨-​ឈ្មោះ ជ្រុយ វុទ្ធា​(​ហៅ​ធា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ​(​គេចខ្លួន​)​។ ៩-​ឈ្មោះ មាន លាង​ហ៊ី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ​(​គេចខ្លួន​)​។ វត្ថុតាង​ចាប់យក​១-​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក Honda SL (​ម៉ូតូ​ធុន​ធំ​) ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ១​គ្រឿង និង​ម៉ាក Suzuki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1U-5738 ចំនួន​១​គ្រឿង​។ ២-​ដាវ​ចំនួន ២​ដើម កាំបិត​ចំនួន ២​ដើម​។ ៣/-​ទូរស័ព្ទ​ចល័ត​ចំនួន ៦​គ្រឿង ។​

​នគរបាល​បាន​បញ្ជាក់​អំពី​សភា​ពរឿង​ហេតុ​នេះ​ថា ជនរងគ្រោះ​ធ្លាប់​មាន​ទំនាស់​ពាក្យសម្ដី ជាមួយ​ក្រុម​ដែល​មាន​រហស្សនាម​ថា KTS ដែលជា​Group របស់​ពួកគេ​ប្រើ​ក្នុង​Facebook របស់​ជនសង្ស័យ​ទាំងអស់​ខាងលើ ។ តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់ គាត សំណាង ហៅ​ឡេង បាន​សារភាព​ថា ខ្លួន​គឺ​ពិត​ជា​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ ចេក ភាព ប្រាកដ​មែន ដោយ​មុនពេល​កើតហេតុ​ជនដៃដល់ គាត សំណាង ព្រមទាំង​បក្ខពួក​មាន ៖ ឈ្មោះ មាន លាង​ហ៊ី ជិះ​ម៉ូតូ​ម៉ាក​Suzuki Let ឌុប ឈ្មោះ គាត សំណាង មាន​ដាវ ១​ដើម , ឈ្មោះ ជ្រុយ វុទ្ធា ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម បិត​ស្កុត​ខ្មៅ​ពុំ​ចាំ​ម៉ាក ឌុប​ឈ្មោះ យឹម ឌី​ណា មាន​ដាវ​២​ដើម ,​ហើយ​ឈ្មោះ ហោ សោភ័ណ្ឌ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​និច ឌុប​ឈ្មោះ ជី សិលា មាន​ដាវ ១​ដើម ។ ដោយ​ពួកគេ​ជួបជុំគ្នា និង​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​ទៅ​លេង​បុណ្យ​វត្ត​កោះទៀវ នៅពេល​ដែល​ឈ្មោះ មាន លាង​ហ៊ី ឌុប​ឈ្មោះ គាត សំណាង ជិះ​ទៅ​មុន ដល់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ទីវ ស្ថិតក្នុង​ភូមិ​កោះទៀវ (​ខ​) ឃុំ​សំពៅ​ពូន ក៏​បាន​ជួប​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​និច ជ្រួសផ្លូវ​គ្នា ហើយ​ជនរងគ្រោះ​កំពុង​តែ​ជិះ និង​និយាយ​ទូរស័ព្ទ ។ ពេលនោះ​ពួកគេ​ក៏​បន្តដំណើរ​ទៅមុខទៀត រហូតដល់​ជិត​វត្ត​កោះទៀវ ក៏​ឃើញ​មាន​បក្ខពួក របស់​ជនរងគ្រោះ ឈរ​នៅមុខ​ខ្លោងទ្វា​វត្ត​កោះ​ទៀវ ដោយ​មាន​កាន់​ពូថៅ និង​ដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាង​ហ៊ី ក៏​បាន​ឌុប គាត សំណាង ជិះ​ត្រឡប់​បក​ក្រោយ​វិញ ហើយ​ជនដៃដល់ គាត សំណាង បាន​ដក​ដាវ​ពីក្រោម​គូទ​លើ​កែបម៉ូតូ​មកកាន់ ដោយ​ជិះ​ម៉ូតូ​យ៉ាង​លឿន មកដល់​ចំណុច​កើតហេតុ​ខាងលើ ពួកគេ​បាន​ឃើញ​ជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុង​ឈប់​ម៉ូតូ ឈរ​លើ​ម៉ូតូ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​និយាយ ភ្លាមនោះ ឈ្មោះ មាន លាង​ហ៊ី ស្រែក​ថា​កាប់​ទៅ​គ្នា​វា​ហើយ រំពេច​នោះ ឈ្មោះ គាត សំណាង បាន​យក​ដាវ​នោះ កាប់​ទៅលើ​ឈ្មោះ ចេក ភាព ១​ដាវ ត្រូវ​ចំ​ក រួច​ក៏​ជិះ​ម៉ូតូ​យ៉ាង​លឿង​ជែង​ឡានធំ រួចហើយ គាត សំណាង បាន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ យឹម ឌី​ណា ថា​ខ្លួន​បាន​កាប់​គេ​បាន​ហើយ មិនដឹង​ស្លាប់ ឬ​រស់​ទេ ហើយ​បាន​បន្ត​ដំណើរ​ដល់​ចំណុច​ស្ពាន​ក្បាល​កោះទៀវ ក៏​បាន​ជួប​និង​បក្ខពួក​ខ្លួន ដែល​ជិះ​ពីលើ​មក រួច​ក៏​បាន​នាំគ្នា​ជិះ​ទៅ​ជួបជុំគ្នា នៅ​វត្ត​ជ្រោយ​តាកែវ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​។​

ដោយ​នៅ​ទីនោះ គាត សំណង បាន​និយាយ​ពី​រឿងហេតុ​កាប់​ឈ្មោះ ចេក ភាព ជាមួយ​នឹង​បក្ខពួក តើ​គួ​ធ្វើយ៉ាងណា​បើ​កាប់​គេ​ហើយ​? បន្ទាប់មក​ពួកគេ​ក៏​បាន​នាំគ្នា​យក​ដាវ​ដែល​កាប់ និង​ដាវ ១​ទៀត ទៅ​ផ្ញើ​នៅ​និង​មិត្តភក្ដិ​ពួកគេ​ម្នាក់ទៀត ឈ្មោះ វ៉ាន់ សំណាង ឲ្យ​យក​ទៅ​ទុក ។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ស្អែក​ឡើង ជនដៃដល់ គាត សំណាង បាន​ទទួលដំណឹង​ថា ជនរងគ្រោះ​ដែល​ខ្លួន​កាប់​ពី​យប់នោះ បាន​ស្លាប់បាត់​ហើយ រួច​ជនដៃដល់​រូបនេះ បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ វ៉ាន់ សំណាង ឲ្យ​យក​ដាវ​នោះ ទៅ​បោះចោល​ទៅ ព្រោះ​ឈ្មោះ ចេក ភាព ដែល​ខ្លួន​កាប់​នោះ​ស្លាប់​បាត់​ហើយ ។ លុះ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩ ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ ស្រាវជ្រាវ​រហូត​ចាប់​បាន​បក្ខពួក​ជនសង្ស័យ​ខាងលើ​ជា​បន្តបន្ទាប់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សុំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×