Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​៤​នាក់ ជម្រិត​ទារលុយ​២​លាន​រៀល ពី​ពលរដ្ឋ ត្រូវ​ឃាត់ខ្លួន​

spot_img

​រតនគិរី ​៖ អ្នកកាសែត​៤​នាក់ ដែល​កំពុង​ប្រកប​ការងារ ក្នុង​ខេត្ត​រតនគិរី ដែល​សម្បូរ​ដោយ​ព្រៃឈើ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​រឿង​ជំរិត​ទារលុយ​២​លាន​រៀល​ពី​ពលរដ្ឋ ជា​ថ្នូរ នឹង​ការចាប់​ម៉ាស៊ីន​កាត់​ឈើ​។​

​ក្នុងដំណាក់កាល​សមត្ថ​កិច្ច​នគរបាល នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ អធិការនគរបាល ស្រុក​វើន​សៃ បាន​បញ្ជូន​អ្នកកាសែត​ទាំង​៤​នាក់ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តរតនគិរី ដើម្បី​ធ្វើ​ការសាកសួរ ដោយ​ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​រកឃើញ​ចម្លើយ​ពិត​ថា ក្នុង​ចំណោម​ពួកគេ គឺ​មាន​ម្នាក់​ឈ្មោះ សេង ឌី​វ៉ាន់ ជា​អ្នក​បង្ខំ​ជំរិត​ទារលុយ​២​លាន​រៀល ពី​ពលរដ្ឋ​ដោយផ្ទាល់​។​

​អធិការនគរបាល​ស្រុក​វើន​សៃ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ក្រោយពី​បាន​ទទួល​ពាក្យ​ប្តឹង​ពី​ពលរដ្ឋ​មក​ថា មាន​អ្នកកាសែត​៤​នាក់ បាន​ជម្រិត​ទារលុយ​២​លាន​រៀល ជា​ថ្នូរ​នឹង​ការចាប់​ម៉ាស៊ីន​កាត់​ឈើ ដែល​កំពុង​អារឈើ​ក្នុង​ចំការ ស្ថិតក្នុង​ឃុំ​កោះ​ពាក់ ស្រុក​វើន​សៃ ខេត្ត​រតនគិរី ដើម្បី​យក​ម​សង់ផ្ទះ​។ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កងកម្លាំង​សមត្ថកិច្ច​នគរបាល បាន​ចុះ​ទៅ​នាំខ្លួន​អ្នកកាសែត​ទាំង​៤​នាក់ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ​។​

​អ្នកកាសែត​ទាំង​៤​នាក់ ទី​១ ឈ្មោះ សេង ឌី​វ៉ាន់ ចាងហ្វាយ​សារព័ត៌មាន​មហានគ​រ​អច្ឆរិយៈ ទី​២ ឈ្មោះ ផាន ផន និពន្ធ​នាយករង ទូរទស្សន៍​រស្មី​បូព៌ា ប្រចាំ​ខេត្ត​កំពង់ធំ (www.rsp-news.com) ទី​៣ ឈ្មោះ សន ចាន់​ឌី អ្នកយក​ព័ត៌មាន​ទូរទស្សន៍​អន​ឡាញ​រស្មី​បូព៌ា (www.rsp-news.com) និង​ទី​៤ ឈ្មោះ ឡេត ឡី អ្នកយក​ព័ត៌មាន​សារព័ត៌មាន​សង្គម​កម្ពុ​ជា​ប្រចាំ​ខេត្ត​រតនគិរី ។​

​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ អធិការនគរបាល ស្រុក​វើន​សៃ បានបញ្ជាក់​ថា ក្រោយ​សាកសួរ​ចប់ បាន​ធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​វិល​ទៅផ្ទះ​វិញ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×