Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​កូន​ត្នោត​បង្ហាញ​អត្តសញ្ញាណ​ជាតិ​និង​រំលឹក​ប្រវត្តិសាស្ត្រ​កាលពី​៤៨​ឆ្នាំមុន​

spot_img

កំពង់ចាម ៖ ដើមត្នោត​គឺជា​អត្តសញ្ញាណ​ជាតិ និង ក្នុង​គោលដៅ​អភិរក្ស​ដើមត្នោត​នេះ​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស និង​ការអភិវឌ្ឍ​តំបន់​បឹង​វា​ម​ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ (​ទាក់ទង​ប្រវត្តិ​ហ្លួង​ព្រះស្តេច​កន​) ឲ្យ​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រវត្តិសាស្ត្រ​។​

​កូន​ត្នោត​តូចៗ​ចំនួន ៥.២៥២​ដើម ត្រូវបាន​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ បាន​រៀបចំ​ពិធី​ដាំ​ដើម​ត្នោត ដើម្បី​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ស្រុក​ស្រី​សន្ធរ ដែល​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ឃុំ​បារាយណ៍ ។​

​មានប្រសាសន៍​បន្ថែម​ក្នុង​ពិធី​នោះ​ដែរ លោក​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់​អោយដឹងថា នា​ថ្ងៃ​អាទិត្យ ត្រូវ​នឹង​១៨​ខែ​មីនា កាលពី​៤៨​ឆ្នាំមុន មាន​អ្នកនយោបាយ​មួយក្រុម ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស និង​ផ្តើមគំនិត​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​សង្គម​រាស្ត្រនិយម ហើយ​នោះ​គឺជា​ដំណើរការ​ផ្លាស់ប្តូរ​លើក​ដំបូង​ក្នុង​កម្ពុជា ដែល​ខ្មែរ​គ្នាឯង​បានទទួល​ការគាំទ្រ​ពី​បរទេស ហើយ​ជា​ពេលវេលា​ដែល​នាំ​ភ្នក់ភ្លើងសង្គ្រាម​ចូលមក​កម្ពុជា​។ ដោយឡែក​គ្រាប់បែក បេ​៥២​របស់​កងទ័ព​សហរដ្ឋអាមេរិ​កត្រូវ​បាន​ទម្លាក់​មក​លើ​ទឹកដី​កម្ពុជា​ដើម្បី​សម្លាប់​ប្រជាជន​កម្ពុជា នេះ​ជា​ហេតុផល​ដែល​យើង​ដាក់​ដាំ​កូន​ត្នោត​ចំនួន​៥.២៥២​ក្នុងនៃ​រំលឹក​ឡើងវិញ​នៃ​សោកនាដកម្ម​មកលើ​ប្រជាជន​កម្ពុជា​។​

​ដូច្នេះ​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ដើមត្នោ​នេះ​ឱ្យបាន​គង់វង់​និង​រួម​គ្នា​ដាំ​ដើមត្នោត​នៅ​ក្នុង​ភូមិ ឃុំ ស្រុក​របស់​យើង​ឱ្យបាន​គ្រប់​គ្នា​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×