Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ បាន​ទទួល​អំណោយ​

spot_img

​បន្ទាយមានជ័យ ៖ ពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ ១ ខ្នង ធ្វើ​អំពី​ឈើ​ប្រកស​ង្គ​សីនិង​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ប្រមឆណ​២០​ម៉ឺន​បាត​នៅ​ភូមិ​ប្រិយ៍​ឃុំ​ទ្រាស​ស្រុក​ស្វាយចេ​កត្រូវ​បាន ឧបនាយក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​ផ្តល់​អំណោយ​ជូន​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៨ ។​

ពោល​គឺ​ក្រោយពី​ជនរងគ្រោះ​ត្រូវ​វ​ភ្លើង​ឆេះ​អស់​ខ្ទេចខ្ទី​នូវ​ផ្ទះ​និង​ទ្រព្យ​នោះ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ប្រិយ័​ឃុំ​ទ្រា​ស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

ម្ចាស់ផ្ទះ​មានឈ្មោះ ធួន ធួ​យ ប្រុស​អាយុ ៣៧​ឆ្នាំ​រស់នៅ​ជាមួយ​ម្តាយ​ចាស់ជរា ដែល​រង្វេងៗ​មិន​គ្រប់​សតិ​ផង​និង​កូនស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៩ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​។​

ពេល​ទទួល​អំណោយ ម្ចាស់ផ្ទះ​និង​ទ្រព្យ​សម្បត្ប​ត្តិ​ដែល​រងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​នេះ​និយាយថា ៖ ផ្ទះ​នោះ និង​បន្ទប់ទឹក ទម្រាំ​អាច​សាងសង់​បាន​គឺ​សន្សំ​ប្រាក់​ជាង​១០​ឆ្នៃ​និង​ខ្ចី​គេ​បន្ថែម​ផង​តម្លៃ​ជិត​២០​ម៉ឺន​បាត​ប្រាក់​ថៃ​ឬ​ជិត​៣០​លាន​រៀល បូក​នឹង​ស្រូវ ៧​បាវ និង​ទ្រព្យ​របស់​ក្នុង​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទីរ​អស់ ។​

​មូលហេតុ​ឆេះ ត្រូវ​ម្ចាស់ផ្ទះ​និង​សមត្ថកិច្ច​អោយដឹងថា ៖ កើតឡើង​ពេល​ម្ចាស់ផ្ទះ​នេះ​ទៅ​ស៊ីឈ្នួល​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​ម្តាយ​ចាស់ជរា​ហើយ​មាន​សតិ​មិន​គ្រប់​និង​កូន​ជំទើ​នៅផ្ទះ ហើយ​មិន​ប្រយ័ត្ន​ភ្លើង​។​

ភ្លាមៗ​នោះ​ដោយ​មើលឃើញ​និង​ដឹង​ពី​ពី​ទុក្ខលំបាក ការបាត់បង់​ដ៏​ធំធេង​សម្រាប់​គ្រួសារ​របស់​ជនរងគ្រោះ ឈ្មោះ ធួន ធួ​យ នេះ លោក​កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​តាមរយ​:​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ រួមមាន​អង្ករ​ចំនួន​៥០​គ​.​ក្រ​,​ទឹកត្រី​២​យួរ​,​ទឹក​ស៊ីវ​២ យួរ​និង​ធីប​មួយកញ្ចប់​មាន​ទឹក ដោះគោ​,​មី​,​ត្រីខ​,​សារុង​,​ក្រ​ម៉ា​,​មុង​,​ភួយ​,​ស្ករស …​និង​ក៏​បាន​គ្រោង​ធ្វើ​ផ្ទះ​តម្លៃ​៧០០​ទៅ​១.០០០​ដុក្លាសរ​អា ជូន​ដល់​ស្ត្រី​មេម៉ាយ​កូន​១ និង​កូន​ដែល​រងគ្រោះ​នេះ​អោយ​មាន​ជម្រក​ជ្រក​នៅ​ឡើង​វិញ​ផង​។​

ចំណែក លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​លោកជំទាវ​សុង​ផល្លី​ន រួម​ជាមួយ​សប្បុរសជន​រួមមាន​លោក ផូ ស៊ី​តាល់ និង​លោកស្រី ព្រះគ្រូ សា​រ៉ា​ត សេង​វឌ្ឍន៍ ចៅអធិការ​វត្ត​សិរី​មង្គល​តាមរយ​:​កូនប្រុស បាន​នាំ​យក​ថ​វិិកា និង​សម្ភារៈ​មួយចំនួន​ដូចជា ថវិកា ២០​ម៉ឺន​រៀល អង្ករ ៥០​គីឡូក្រាម មី ៣​កេស ទឹកបរិសុទ្ធ​២​កេស សារុង​៥ កន្ទេល​២ ខ្នើយ​២ មុង​២ ចាន​១០ ធុង​ទឹក​១ ធុង​ទឹកកក​១ ចាន​ស្រាក់ ខ្ទះ​២ សម្ភារ​សិក្សា​មួយឈុត​សម្ភារៈប្រើប្រាស់​ទៅជូន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​នេះ​តំណាលគ្នា​នោះដែរ​៕ ដោយ ៖ បន្ទាយ​

spot_img
×