Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ប៉ូលីស​ដ៏​ក្លាហាន សុខចិត្ត​ប្រថុយ​គ្រោះថ្នាក់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជីវិត​ស្ត្រី​ធ្វើអត្តឃាត​ម្នាក់ លទ្ធផល… (​មាន​វីដេអូ​)

spot_img

​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​កោតសរសើ​រ​ជា​វីរ​បុស បន្ទាប់ពី​គាត់​ប្រថុយ​អាយុជីវិត ដើម្បី​សង្គ្រោះ​ស្ត្រី​ធ្វើអត្តឃាត​ម្នាក់ ។ ហេតុការណ៍​ដែល​គេ​ថត​វីដេអូ​បាន​នេះ បានកើត​ឡើង​នៅ Xinjiang ប្រទេស​ចិន ។​

​មន្ត្រី​ប៉ូលីស​រូបនោះ​មាន​ឈ្មោះថា Abdusalam Abulati និង​ក្រុមការងារ​របស់គាត់ បាន​កំពុង​ល្បាត​នៅ​តំបន់​ជិតខាង នៅពេលនោះ ស្រាប់តែ​ហេតុការណ៍​អត្តឃាត​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៤ ទៀបភ្លឺ ។​

​មន្ត្រី​ប៉ូលីស​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់ កំពុង​អង្គុយ​នៅលើ​យ៉​នៃ​អគារ​ជាន់​ទី​២ ។​

​ពួកគេ​បាន​ឈប់​រថយន្ត ដើម្បី​ធ្វើការ​សួរនាំ​ទៅកាន់​ស្ត្រី​រូបនោះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា តែងតែមាន​តូចចិត្ត បន្ទាប់ពី​កើតមាន​ជម្លោះ​ជាមួយ​ប្តី​របស់​នាង ។​

​នៅពេល​ម្នាក់​ក្នុងចំណោម​មន្ត្រី​ប៉ូលីស​ទាំងនោះ បាន​កំពុង​ស្វែងរក​ឧបករណ៍​សង្គ្រោះ ស្រាប់តែ​ស្ត្រី​នោះបាន​លោត​ចុះមក​ភ្លាមៗ​តែម្តង ។​

​ឃើញដូច្នោះ មន្ត្រីរូបនេះ​ដែលមាន​ភាព​រហ័សរហួន មាន​ការគិត​លឿន​រូបនេះ បាន​រត់​សំដៅ​ទៅកាន់​ស្ត្រី​នោះ និង​ព្យាយាម​ចាប់​នាង ដើម្បី​កុំ​ឲ្យ​នាង​ប៉ះទង្គិច​ដី ។​

​ស្ត្រី​នោះបាន​ធ្លាក់​ពីលើ​មន្ត្រី​រូបនោះ​ទាំង​កម្រោល បណ្តាល​ឲ្យ​គាត់​ដេក​ដួល​នឹង​ដី សន្លប់​ស្តូកស្តឹង​តែម្តង ។​

​ស្ត្រី​នោះ​ពុំ​ទទួលរង​របួស​ណាមួយ​នោះទេ ព្រោះតែ​បាន​គុណបុណ្យ​ខ្លួន​របស់​មន្ត្រី​ដ៏​ក្លាហាន ធ្វើការ​ខែល​ការពារ​ជីវិត​របស់​នាង ។​

​ទោះយ៉ាងណា លោក Abutati ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ព្យាបាល​រង​ឆ្អឹងខ្នង​របស់គាត់ បន្ទាប់ពី​រង​ទម្ងន់​សង្កត់​យ៉ាងធ្ងន់ធ្ងរ​នេះ ៕ ចន្ទី​

spot_img
×