Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៤៨​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ញា​ក់ថា ១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៤៨​ឆ្នាំ នៃ​ការធ្វើ​រដ្ឋប្រហារ (១៨ ខែ​មីនា ឆ្នាំ​១៩៧០- ១៨ ខែ​មីនា ឆ្នាំ​២០១៨) ទម្លាក់​សម្តេច ព្រះ​នរោត្តម សីហនុ ចេញ​ពី​ព្រះប្រមុខរដ្ឋ ពី​សំណាក់​លោក​សេនាប្រមុខ លន់ នល់ និង​បក្ខពួក​មួយចំនួន​ទៀត ដែល​ជា​ដើម​ចម​នាំឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូលទៅក្នុង ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល ឈាន​ដល់​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​សង្គ្រាម​ស៊ីវិល​ជិត​៣០​ឆ្នាំ (​ឆ្នាំ​១៩៧០-​ឆ្នាំ​១៩៩៨)​។​

​បើ​តាម​ហេង រតនា ដែល​ថ្លែង​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៨​មីនា បានឲ្យដឹងថា ជា​លទ្ធផល នៃ​សង្គ្រាម​នេះ​បាន​សម្លាប់​ប្រជាជន​ជាង​៣​លាន​នាក់ ជនភៀសខ្លួន​រាប់សែន​នាក់ កម្ពុជា​ក្លាយជា​ឋាន​នរក និង​ក្លាយជា​ឆ្នាំ​សូន្យ​។​បំផ្លាញ​ទាំង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​រូបវន្ត ដួងព្រលឹង​ដែលជា​សីលធម៌ វប្បធម៌​សង្គម​ផងដែរ​។ សង្គ្រាម​បាន​កសាង​មរតក​ទុកឱ្យ​កូន​ខែ្មរ​មានតែ គ្រាប់​រាប់​លាន​តោន គ្រាប់បែក​គីមី គ្រាប់បែក​ចង្កោម គ្រាប់​មីន​គ្រាប់​ប្រភេទ គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រាប់​ប្រភេទ និង​បន្សល់​ទុក​បាតដៃ​ទទេ គ្មានអ្វីៗ​ទាំងអស់​។​
​ព្រះរាជាណាចក្រ​ដ៏​កម្សត់​បំផុត​នេះ​ទើបតែ​រស់​ឡើងវិញ​និង​មាន​សន្តិភាព​ពេញលេញ​ជិត​២០​ឆ្នាំ​នៅឡើយ​គឺ​២៩ ធ្នូ ១៩៩៨ បាន​បញ្ចប់​សង្គ្រាម​សុីវិល​ទាំង​ស្រុង ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ សែន​។ សង្គម​មាន​សន្តិភាព​បរិបូរណ៍​ដែល​ជា​ឱកាស​ក្នុង​ការពង្រឹង​សិទ្ធិសេរីភាព លទិ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​។ សូម​រួមគ្នា​ថែរក្សា​សន្តិភាព និង​ចងចាំ​ជានិច្ច​ថ្ងៃ​រដ្ឋប្រហារ​១៨​មិនា​១៩៧០ នៃ​ថ្ងៃ​សង្គ្រាម ឆាបឆេះ​និង​មហា​វិនាសកម្ម​ប្រល័យ​ពូជសាសន៍​បានចាប់កំណើត​ឡើង​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×