Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់​ឆក់យក កាបូបស្ពាយ​ដែលមាន​ដាក់​លុយ​និង​ទូរ​ស័ព្ទ

spot_img

​ខេត្តសៀមរាប ​៖​ ឃាត់ខ្លួន​ជន​សង្សយ័​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ទៅ​ទិញ​បាយ​ប្រអប់ពី​ជនរងគ្រោះ ឆ្លៀត​ឱកាស​ជនរងគ្រោះ​រវល់​រៀបចំ​បាយ​ប្រអប់ ជនសង្ស័យ​បាន​ឆក់យកកាបូបស្ពាយ​ដែលមាន​ដាក់​លុយ​និង​ទូរ​សព្ទ័ ហើយ​គេចខ្លួន ។​

​នគរបាល​ក្រុង​សៀមរាប បានឲ្យដឹងថា ៖ កាល​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ វេលា ម៉ោង​១៥និង១០​នាទី នៅត្រង់​ចំណុច​តូប​លក់​បាយ​-​ម្ហូប ស្ថិតនៅ​ក្រុម​ទី​០២ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​រ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ចូល​មក​ទិញ​បាយ​ដាក់​សាច់ក្រក ចំនួន​៣​ប្រអប់ ពី​ជនរងគ្រោះ​ឈ្មោះ វ​ន្ត័ បូ​ណារិន ភេទ ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​បាយ ម្ហូប មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ខណៈពេល​ដែល​ជនរងគ្រោះ​កំពុង​រៀបចំ​ខ្ចប់​បាយ​ឲ្យ​ជន​សង្សយ័ ដោយ​ទុក​កាបូបស្ពាយ​មួយ​ជា​កាបូប​ដាក់​លុយ ពណ៌​ខ្មៅ មាន​រូប​ផ្កា​ពណ៌​លឿង ស ទុក​នៅ​លើ​តុ​លក់ដូរ ពេល​នោះ​ជនសង្ស័យ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ក៏​បាន​ឆក់យក​កាបូប​ខាងលើ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។​

​នៅ​ក្នុង​កាបូប​របស់​ជ​ន​រងគ្រោះ​មាន​សម្ភារៈ​ដូចជា​ ៖ ទូរស្ទ័​ដៃ​ចំនួន​២​គ្រឿង​(​ទី​1.​ម៉ាក​Iphone7 ពណ៌​ផ្កាឈូក ទី​២.ម៉ាក​Oppo ពណ៌​ផ្កាឈូក​) ប្រាក់​ដុល្លារ​ចំនួន​២៤​ដុល្លារ ប្រាក់រៀល​២០៥០០០​រៀល​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ និង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ណែនាំ​អោយ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ សហការណ៍​ជាមួយ​នគ​រ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បើ​ការស្រាវជ្រាវ ។​

​លោក​វរសេនីយ៍ត្រី នួន ស័ក្តិចំរើន​រិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់​ពី​បើ​ការស្រាវជ្រាវ យើង​បានកំណត់​ទីតាំង​របស់​ជនសង្ស័យ នៅ​ចំណុច​ម្តុំ ខាងជើង​ស្ពាន​រោក​រ៉ា​ក ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប និង​បានកំណត់​មុខសញ្ញា​បាន ហើយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជន​សង្សយ័ និង​ធ្វើការ​ឆែកឆេ​រលើ​ខ្លួន​ជនសង្ស័យ​ភ្លាមៗ ក៏​បាន​ឃើញ​កាបូបស្ពាយ ទូរ​សព្ទ័​ដៃ និង​ប្រាក់​របស់​ជនរងគ្រោះ​នៅ​នឹង​ខ្លួន​របស់​គេ ហើយ​យើង​ក៏​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​ធ្វើ​ការសាកសួរ ក្រោយ​ពី​ការសាកសួរ ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ឈ្មោះ ញ៉ែម ធា​រី ហៅ​រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ស្រុកកំណើត​ភូមិ​កោះ​មិត្ត ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តមំពង់ចា​ម ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​២ ឃុំ​ស្រី​សន្ធរ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​ចូលមក​ក្នុង​ក្រុង​សៀមរាប បំរុង​ស្វែងរក​ការងារ​ធ្វើ តេ​បាន​បែក​គំនិត​ធ្វើ​សកម្មភាព​ឆក់​កាបូប​ទៅវិញ ។ វត្ថុតាង​ដកហូត​បាន​​ម៉ូតូ​ចំនួន​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1FQ-8386 លេខ​តួ និង​លេខ ម៉ាស៊ីន ៩៤៦២៨៧៧​ម៉ាក​ហុងដា​ឌ្រី​ម សេ​រ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ កាបូប​ចំនួន​១ ទូរស្ទ័​ដៃ​ចំនួន​២​គ្រឿង ​(​ម៉ាក​ iPhone7 ពណ៌​ផ្កាឈូក ​ម៉ាក​Oppo ពណ៌​ផ្កាឈូក​) ប្រាក់​ដុល្លារ​ចំនួន​២៤​ដុល្លារ ប្រាក់រៀល​២០៥០០០​រៀល​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី នៃ​ច្បាប់ ។ ចំណែក​សម្ភារៈ​និង​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះត្រូវ​បានធ្វើការ​ប្រគល់​ជូន​ជនរងគ្រោះ​វិញហើយ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×