Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កូរ៉េខាងជើង អា​មេ​រិច និង​កូរ៉េខាងត្បូង​គ្រោង​ជួប​គ្នា​នៅ​ហ្វាំង​ឡង់ ដើម្បី​ចរចាពី​បញ្ហា​នុយក្លេអ៊ែ​រ​

spot_img

អ្នកតំណាង​របស់​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អា​មេ​រិច​នឹង​ធ្វើ​ការជួបគ្នា​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​​ ដើម្បី​ចរចារ​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​កូរ៉េខាងត្បូង និង​ហ្វាំង​ឡ​ង់​។​

​មន្ត្រី​ក្រសួងការបរទេស​ហ្វាំង​ឡើង​បាន​និយាយថា ការចរចារ​របស់​កូរ៉េខាងជើង​នៅ​ក្នុង​ប្រទេស​​ហ្វាំង​ឡង់​ក៏​នឹង​មាន​វត្តមានរ​បស់​អ្នកតំណាង​អា​មេ​រិច​ផងដែរ ដែល​មិនមែន​ជា​មន្ត្រី​រដ្ឋាភិបាល​ទេ​។​ សហរដ្ឋ​អា​មេ​រិច​មិន​មាន​វត្តមាន​អ្នកការទូត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ទេ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​សារព៌តមាន CNN ដឹងថា អតីតមន្ត្រី និង​អ្នកជំនាញ​ឯកជន​មកពី​កូរ៉េខាងត្បូង នឹងចូលរួម​ការ​ចរចា​រ​លើក​ទី ២​លើ​បញ្ហា​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​។ ក្រសួង​ដដែល​បញ្ជាក់​ថា មន្ត្រី​អា​មេ​រិច​ក៏​នឹង​មាន​វត្តមាន​ផងដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​ត្រូវបាន​គេ​ឃើញ​ឡើង​​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្វាំង​ឡ​ង់។​

​ក្រសួងការបរទេស​ហ្វាំង​ឡង់​បញ្ជាក់ថា ប្រទេស​ហ្វាំង​ឡង់​គ្រាន់តែ​សម្របសម្រួល​កិច្ចប្រជុំ​ប៉ុណ្ណោះ តែ​មិន​ចូលរួម​កិច្ចប្រជុំ​នោះ​ទេ​៕ សុភ័ក្ត្រ

spot_img
×