Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយ​អ៊ែត​ជួយ​ចរចា​ដើម្បី​ឲ្យមាន​ការដោះលែង ជនជាតិ​អា​មេ​រិច ៣​នាក់ ដែល​កូរ៉េខាងជើង​ចាប់ខ្លួន​

spot_img

​ប្រទេស​ស៊ុយ​អ៊ែត​កំពុងតែ​ជួយ​ចរចារ​ដើម្បី​ឲ្យមាន​ការដោះលែង​ជនជាតិ​អាមេរិច​ចំនួន ៣​នាក់ ​​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​។​

​ជន​ទាំង ៣​នាក់​មាន​ឈ្មោះ Kim Hak-song Kim Sang-duk និង Kim Dong Chul​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​
​អា​មេ​រិច CNN នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ១៩ ខែ​មីនា​នេះ​។​

​បើ​តាម​ប្រភព​ថ្លែងប្រាប់ CNN ថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong Ho បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​រដ្ឋធានី Stockholm ប្រទេស​ស៊ុយ​អ៊ែត ដើម្បី​ធ្វើការ​ចរចារ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ស៊ុយ​អ៊ែត​។​

​សូមបញ្ជាក់​ថា លោក Kim Hak-song និង Kim Sang-duk ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងជើង​​ដាក់​ពន្ធ​ធនាគារ​កាលពី​ឆ្នាំ ២០១៧ ពី​បទ​សង្ស័យ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ ចំនែក​លោក Kim Dong Chul ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០១៥ និង​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១០​ឆ្នាំ ពីបទ​​ចារ​កម្ម​៕ សុភ័ក្ត្រ

spot_img
×