Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពូ​ទីន នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី មួយ​អណត្តិ​ទៀត ក្រោយ​ឈ្នះ​ការបោះឆ្នោត​ម្សិលមិញ​នេះ​

spot_img

​លោក វ្លា​ដឺ​មៀ ពូ​ទីណ (Vladimir Putin) នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​រយៈពេល ៦​ឆ្នាំ​ទៀត​ ក្រោយពេល​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។ បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន លោក​ទទួលបាន​ការគាំទ្រ ៧៦,៦​ភាគរយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN​។​

​លោក ពូ​ទីន ត្រូវបាន​គេ​រំពឹង​យ៉ាង​មុតមាំ​ថា​នឹង​ឈ្នះ​ការបោះឆ្នោត​អាណិត្ត​ទី ៤ របស់លោក ដោយសារ​​តែ​ការបោះឆ្នោត​មិន​មាន​ការចូលរួម​ពី​បក្សប្រឆាំង និង​ដៃគូ​ប្រជែង​របស់​លោក គឺ​លោក Alexei Navalny ត្រូវ​បាន​បាន​ហាម​មិនឲ្យ​ចូលរួម​ប្រកួត​។​

​លោក ពូ​ទីន ដែល​ជា​អតីត​អ្នកស៊ើប​ការណ៏​របស់ KGB បាន​លុយ​ធ្លោ​ក្នុង​នយោបាយ​របស់​រុស្សី​អស់​​រយៈពេល ១៨​ឆ្នាំ​មកហើយ ហើយ​លោក​ក៏​ជា​មេដឹកនាំ​រុស្សី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​បំផុត តាំងពី​​លោក​មេដឹកនាំ​ផ្តាច់ការ Joseph Stalin​។​

​លទ្ធផល​បោះឆ្នោត​ផ្លូវការ​កំពុងតែ​ត្រូវបាន​បញ្ជេញ​ជា​បន្តបន្ទាប់​ហើយ​។​

​លោក ពូ​ទីន វ័យ ៦៥​ឆ្នាំ បាន​ប្រកាស​ពី​ជ័យជម្នះ​នៅ​មុខ​មនុស្ស​រាប់ពាន់​នាក់​ស្ថិតនៅ​តំបន់​ក្បែរ​វិមាន​​ក្រែម​ឡាំង ហើយ​បាន​ស្នើ​ឲ្យ​ប្រជាជន​មាន​ការរួបរួម​គ្នា​នៅក្នុង​ប្រទេស​៕​ សុភ័ក្ត្រ

spot_img
×