Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់ថ្លាន់១ក្បាលកំពុងសង្ងំដេកក្រោមផ្លូវសុខៗ ស្រាប់តែរថយន្ត១គ្រឿងបើកផុងផ្លូវកិនសង្កត់គួរឲ្យអាសូរ (មានវីដេអូ)

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈដែល​ពស់ថ្លាន់​១​ក្បាល ប្រវែង ៣ ម៉ែត្រ ត្រូវបាន​គេ​ជួយសង្គ្រោះ បន្ទាប់ពី​កំពុង​ជាប់គាំង​នៅក្រោម​កង់​រថយន្ត​ដឹកទំនិញ​១​គ្រឿង ដែល​បាន​ជាប់ផុង​នៅក្នុង​ផ្លូវ​ក្រាល​បេតុង​បាក់ស្រុត​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ ។​

​រថយន្ត​ដឹក​ចំណីអាហារ​នោះ បាន​កំពុង​បើកបរ​តាមផ្លូវ​បេតុង​មួយ ស្ថិតក្នុង​ទីប្រជុំជន Chachoengsao នៅពេលនោះ​វា​ក៏បាន​សង្កត់​បណ្តាល​ឲ្យ​បាក់ស្រុត ជាប់ផុង​ទៅមុខ​លែងរួច​តែម្តង ។​

​បំណែក​ផ្ទាំង​ថ្ម បាន​បញ្ចេញ​ពស់ថ្លាន់​១​ក្បាល ដែល​កំពុង​ស​ង្ងំ​ដេក​នៅ​ខាងក្រោម​នោះ ។ ក្រុម​សង្គ្រោះ បន្ទាប់មក បាន​មកដល់​កន្លែងកើតហេតុ និង​ប្រញាប់ប្រញាល់​លើក​រថយន្ត ដើម្បី​សង្គ្រោះ​ពស់​១​ក្បាល​នេះ ។​

​អ្នក​បើ​បរ​ឈ្មោះ Chavalit Thongsada អាយុ ២៩ ឆ្នាំ បាន​និយាយថា​៖ «​រថយន្ត​របស់ខ្ញុំ​បាន​ផុង​នឹង​រណ្តៅ​ផ្លូវ​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​ពុំ​អាច​បើករថយន្ត​ទៅមុខ​បានទេ ។ ខ្ញុំ​ចុះទៅពិនិត្យ និង​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ឃើញ​ពស់​១​ក្បាល ស្ថិតនៅ​ខាងក្រោម​កង់​រថយន្ត​បែបនេះ​» ។​

«​ខ្ញុំ​បាន​បើករថយន្ត​តាមផ្លូវ​នេះ​ជា​រៀងរាល់ថ្ងៃ ហើយ​ពុំ​ដែលមាន​បញ្ហា​កើតឡើង​ដូច​ថ្ងៃនេះ​ទេ ។ មនុស្ស​ជាច្រើន​បានមក​ចោមរោម​មើល និង​ជួយ​រុញ​រថយន្ត​ខ្ញុំ​ចេញពី​ក្នុង​គ្រលក់​បាក់ស្រុត និង​បន្ទាប់មក នាំគ្នា​ទាញ​ពស់​នោះ​ចេញ​» ។​

​គួរ​បញ្ជាក់ថា ពស់ថ្លាន់​នេះ​នៅតែមាន​ជីវិត ខណៈ​វា​ត្រូវបាន​ជួយសង្គ្រោះ ។ វា​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​ពេទ្យសត្វ​ក្បែរ​នោះ​ផងដែរ ប៉ុន្តែ ក្រោយមក​ត្រូវបាន​ប្រកាសថា​ងាប់ ៕ ចន្ទី​

  

spot_img
×