Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​ចាន់​គី​រី (​ហៅ​ដើម​អំពិល​បារាំង​) ជា​ច្រើន​ដើម ត្រូវបាន​ឈ្មួញ​នាំចេញ​ទៅ​ប្រទេស​វៀតណាម នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ច្រក​ព្រំដែន​ថា ៖ គ្មាន​នាំ​ស្អី​ចេញ​នោះទេ​!?

spot_img

​ខេត្ត​ស្វាយរៀង ៖ ជា​រៀងរាល់​យប់​ទំនិញ​គ្រប់​ប្រភេទ​រួម​និង​ដើម​ចាន់​គី​រី​ផងដែរ ត្រូវបាន​ឈ្មួញ​នាំ​ចេញ​យ៉ាង​សប្បាយរីករាយ​ក្រៃលែង ដោយ​ពុំ​មាន​ការហាមឃាត់​ឬ​ទប់ស្កាត់​ពី​សំណាក់​ស្ថាប័ន​ជំនាញ ពិសេស​នគរបាល​និង​ទាហាន ដែល​ឈរជើង​ការពារ​ព្រំដែន​សំរោង​(​ចុង​ស្តី​) ដែល​ជាប់​និង​ប្រទេស​វៀតណាម​នោះ​ទេ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បានឲ្យដឹងថា ៖ ជា​រៀងរាល់​យប់​មាន​រថយន្ត​ស្ទើរ​គ្រប់​ធុន​ឆ្លងកាត់​សំដៅ​ទៅ​កាន់​ច្រក របៀង​សំរោង (​ចុង​ស្តី​) ស្ថិតក្នុង​ភូមិ​ពោធិ៍​ឃុំ​មេ​.​ស​.​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។ ហើយ​នៅ​តំបន់​ច្រករបៀង​សំរោង​ឬ​ហៅ​ថា​ចុង​ស្តី​នេះ ក៏​មាន​ឃ្លាំង​ជាច្រើន​ដែល​គេ​សង់​សម្រាប់​ស្តុក​អីវ៉ាន់​និង​មុខទំនិញ​ផ្សេងៗ ជាពិសេស បារី​, អេតចាយ និង​ដើម​ចាន់​គីរី (​ដើម​អំពិល​បារាំង )​ដែល​មាន​ដើម​ធំៗ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក៏​នៅ​មាន​ដើម​ចាន់​គី​រី ដែល​បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​នេះ ដោយ​យក​ទៅ​ដាក់​នៅក្នុង​តំបន់ ស ដែល​ត្រូវបាន​គេ​យកមក​ដាក់​ទុក​នៅ​វាលស្រែ​រង់ចាំ​ម្ចាស់​ថ្មី​មក​ទទួល​ដឹកនាំ​យក​ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​គេ​ពុំ​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​មក​ត្រួតពិនិត្យរ​ឬក៏​ហាមឃាត់់​ចំពោះ​ការដឹក​ដើមឈើ​ធំៗ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ម្តងណា​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ៖ លោក​ពុំ​បានដឹង​រឿង​នេះ​ទេ​ពី​មន្ត្រី​ជំនាញ​
​របស់​លោក​ដោយ​គ្មាន​អ្នករាយការណ៍​ប្រាប់​លោក​ទេ​ហើយ​ការដឹកឈើ​នាំចេញ​ទៅ​ក្រៅប្រទេស​ក៏​ពុំ​មានច្បាប់​ណា​អោយ​នាំ​ចេញ​នោះ​ដែរ​។ ហើយ​ករណី​ខាងលើ​នេះ​លោក​និង​ចាត់​មន្ត្រី​ជំនាញ​របស់​លោក​ចុះទៅពិនិត្យ​មើល​ព្រោះ​លោក​ពុំ​បានដឹង​ទេ ទើប​តែ​ខាង​ព័ត៌មាន​ប្រាប់ឲ្យដឹង​រឿងនេះ​។​

​ចំពោះ​ឈើ​ទាំងអស់​នោះ​យើង​មិន​អាច​ដឹង​ថា ម្ចាស់​ឈើ​ទាំងនោះ​ជា​អ្នកណា​នោះ​ដែរ ហើយ​ប្រជាពលរដ្ឋ​ក៏​រង់ចាំ​មើល​ថា តើ​មន្ត្រី​ជំនាញ​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់​នោះ​ចុះ​មក​ពិនិត្យមើល​ឈើ​ទាំងនោះរ​ឬក៏​មាន​វិធានការណ៍​យ៉ាងណា​ចំពោះ​ឈើ​ទាំងអស់​នោះ​ទេ​៕ វ៉ៃកូ​

 

spot_img
×