Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវ​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​សន្តិភាព ឲ្យ​រស់​ស្ថិតស្ថេរ គង់វង្ស មិនឲ្យ​មាន​អ្នកណា​មួយ​មក​បំផ្លាញ​បានឡើយ​

spot_img

(​ស្វាយរៀង​)៖ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា ត្រូវ​រួមគ្នា​ថែរក្សា​តំលៃ​សន្តិភាព​នាពេល​បច្ចុប្បន្ន​នេះ​ឲ្យ​រស់​ស្ថិតស្ថេរ គង់វង្ស មិនឲ្យ​មាន​អ្នកណា​មួយ​មក​បំផ្លាញ​បានឡើយ ព្រោះ​សន្តិភាព​នេះរ​កមក​ដោយ​លំបាក ជា​ការលះបង់​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាន​នូវ​អ្វីៗ​សព្វថ្ងៃនេះ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​ឲ្យដឹង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ​ដឹកនាំ មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់​នៅ​មាន​ជីវភាព​សមរម្យ រស់​ដោយ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព វឌ្ឍនភាព សង្គមរ​ស់​ដោយ​សេចក្តីថ្លៃថ្នូរ​នោះ​ឡើយ​។​

​ការលើកឡើង​របស់​នា​យ​ឧត្តមសេនីយ៍​បែបនេះ បាន​ធ្វើឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​និង​សម្ភោ​ធ​សមិទ្ធផល​នានា​ក្នុង​វត្ត​បទុម​រង្សី (​ហៅ​វត្ត​ចេក​) ស្ថិតនៅក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ដែល​ចំណាយ​ថវិកា អស់​៦២៥,០០០​ដុល្លារ​អា​មេ​រិច​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា «​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​បាន​ប្រែក្លាយ​ប្រទេស តាំង​ពី​បាតដៃ​ទទេ ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​»​។​

​លោក​ក៏​បាន​ធ្វើ​ការជំរុញ ឲ្យ​អាជ្ញាធរ​កងកម្លាំង គ្រប់​លំដាប់ថ្នាក់ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​បន្ថែមទៀត ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឲ្យទទួល​បាន​ជោគជ័យ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​លើកឡើង​អំពី​ប្រវត្តិ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​បាន​កាប់សម្លាប់​មនុស្ស​ស្លូតត្រង់​ជាង ៣ លាន​នាក់ ហើយ​បាន​រំដោះ​ប្រទេស ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ធ្វើ​ប្រទេសជាតិ​មាន​ការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការអប់រំ​មនុស្ស​ធ្វើ​អំពើ​ល្អ ស្គាល់​បាប ស្គាល់​បុណ្យ ស្គាល់​គុណ ស្គាល់​ទោស ហើយ​ទី​អា​រ៉ា​ម គឺជា​ថ្នាល​បណ្ដុះណ្តាល​ធនធានមនុស្ស ឲ្យមាន​អនាគត​ភ្លឺស្វាង និង​ក្លាយជា​ថ្នាក់ដឹកនាំ​ប្រទេស ប្រកប​ដោយ​គុណធម៌​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍ បានឲ្យដឹងថា សព្វថ្ងៃ​នេះ​ព្រះពុទ្ធសាសនា មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ដោយ​ប្រទេស​កម្ពុជា មាន​វត្ត​អារាម ប្រមាណ​ជាង​៤០០០​វត្ត និង​ព្រះសង្ឃ​ជាង​៦​ម៉ឺន​អង្គ​ឯណោះ នៅ​ទូទាំង​ប្រទេស ហើយ​បើ​វិស័យ​ព្រះពុទ្ធ​ចក្រ​រីកចម្រើន វិស័យ​អាណាចក្រ​ក៏​រីក​ចម្រើន​ដែរ ពោល​គឺ​ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​។ សូមបញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​យាយជី​តាជី​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​១​ម៉ឺន​រៀល​និង​ក្រណាត់ ស មួយ​ដុំ និង​សាលារៀន​បី ក្នុង​មួយ​សាលា​ទទួល​បាន​១​លាន​រៀល រោង​ទិស​ទាំង​៩ ក្នុង​មួយ​ទិស​១​លាន​រៀល​ផងដែរ​៕ វ៉ៃកូ​

spot_img
×