Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ សឹង្ហា ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​កាន់​កោះ​ភូ​កេត ឆ្នាំ​២០១៨

spot_img

ភ្នំពេញ ​៖ ស្រា​បៀរ សឹង្ហា បានប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២ គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៨​នេះ “​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ទៅកាន់​កោះ​ភូ​កេតជា​មួយ​ស្រាបៀ​រ​សឹង្ហា​” នៅក្នុង​កម្មវិធី​រាត្រី​កម្សាន្ត នៅ​ស្ថានីយ​ទូរទស្សន៍ CTN កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០១៨​កន្លងទៅនេះ​។​

​ដោយយោង​តាម លោក មាស ចន្ថា និង​លោកស្រី ហុក ឈី​វហេង មកពី ឃុំ​កាប់​គោ​ថ្មី ស្រុក​អូ​ចារ ខេត្ត​បាត់ដំបង ដែល​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​កោះ​ភូ​កេត​បានឲ្យដឹងថា “​យើង​ទាំង​ពីរ​នាក់​រំភើប​រីករាយ​មែនទែន ហើយ​មិន​នឹកស្មាន​មានសំណាង​ឈ្នះ​នោះ​ទេ​”​។ ចំណែក​មួយ​គូ​ទៀត​គឺ លោក ជា សីហា និង​លោកស្រី រួម សេង​លាង មកពី ឃុំ ប៉ា​ហ៊ី​ជើង ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន បានឲ្យដឹង​ទៀតថា “​នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​ពួក​យើង​ទាំង​ពីរ វា​ពិតជា​អស្ចារ្យ​មែនទែន​”​។ យើងខ្ញុំ​សូម​ថ្លែងអំនរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀរ សឹង្ហា ដែល​បាន​ផ្តល់​នូវ​រង្វាន់​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ និង​ជូនពរ​ឲ្យ​ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែច្រើន ជាពិសេស​សម្រាប់​ការ​ជាវ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​”​។​

​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ សឹង្ហា បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ នា​ពេល​កន្លង​មកនេះ​ថា “​ដើម្បី​ជា​ការ​តបស្នង​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើស​យក​ស្រា​បៀរ សឹង្ហា សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ សឹង្ហា តែងតែ​មាន​កម្មវិធី ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍ ជូន​ដល់​ម្ចាស់​មង្គលការ​ជា​និច្ច និង​មាន ការផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​ផង​ដែរ​”​។​

​នេះ​ជា​ការចាប់​រង្វាន់​លើក​ទី​១ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨ នេះ​។ សូម​ជាវ ស្រា​បៀរ សឹង្ហា សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅ​មាន​ការចាប់​រង្វាន់ លើក​ក្រោយ​ជា​បន្តបន្ទាប់ រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​កោះ​ភូ​កេត​នេះ នៅតែ​បន្ត​រង់ចាំ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូ​ទៀត​។​​

ស្រា​បៀរ​សឹង្ហា ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ​។ ដូច្នេះ សូម​កុំ​ភ្លេច​ជាវ​ស្រា​បៀ​រ សឹង្ហា សម្រាប់​ថ្ងៃ​ពិសេស​របស់​លោក​អ្នក ដើម្បី​ទទួលបាន​ចំណងដៃ អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ សឹង្ហា​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×