Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀន​អស្ចារ្យ​បំផុត​ពិភពលោកឆ្នាំ ២០១៨ បាន​ទទួលពាន​រង្វាន់​តម្លៃ ១​លាន​ដុល្លារ​

spot_img

ព័ត៌មាន​ពី Fox News ឲ្យដឹងថា គ្រូបង្រៀន Andria Zafirakou បាន​ផ្តួល​គូ​ប្រកួត ៣០.០០០​នាក់ ដែល​មកពី​គ្រប់​ទីកន្លែង​លើ​ពិភព លោក​។ នាង​ទទួលបាន​ពានរង្វាន់​នេះ អាស្រ័យ​ដោយ​បម្រើ​កិច្ចការ​អប់រំ​នៅ​សាលា​សហគមន៍ Alperton ប្រជុំជន Brent ដែល​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ជាតិ​សាសន៍​ផ្សេងៗ​គ្នា នៅ​ប្រទេស​អង់គ្លេស​។​

​អ្នកគ្រូ Andria Zafirakou (អាវពណ៌ស្វាយ (ផ្កាម៉ោង១០)) និង​សិស្ស​របស់ខ្លួន​

​ប្រការ​ពិសេស​ដែល​អ្នកគ្រូ​ត្រូវបាន​ជ្រើសរើស ព្រោះ​សិស្ស​របស់ខ្លួន​សុទ្ធសឹង​ជា​កូនចៅ​របស់​ក្រុម​គ្រួសារ​ក្រីក្រ​បំផុត​នៅ​ប្រទេស​អង់គ្លេស ហើយ​អាណាព្យាបាល​ទាំងនោះ​ស្ទើរតែ​ទាំងអស់​ពុំ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ឡើយ​។​

​នេះ​ជា​ទី​លើក​ទី​៤ ដែល​ពានរង្វាន់​គ្រូបង្រៀន​ពិភពលោក​ដែល​មូ​និធិ Varkey ដែល​មាន​ស្នាក់ការ​នៅ​ឌូ​បៃ ជា​អ្នក​ឧបត្ថម្ភ​។ អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១​លាន​ដុល្លារ ហើយ​ប្រាក់រង្វាន់​នោះ ត្រូវបាន​ផ្តល់ជូន​ជាច្រើន​លើក​ក្នុង​អំឡុងពេល ១០​ឆ្នាំ អម​ជាមួយ​លក្ខខណ្ឌ គឺ​គ្រូ​បង្រៀន ជា​ម្ចាស់​ជ័យលាភី​ត្រូវ​បន្ត​របរ​នេះ​យ៉ាងតិច ៥​ឆ្នាំ​ទៀត​។​

​កាលពី​ឆ្នាំទៅ​មិញ​គ្រូបង្រៀន​សញ្ជាតិ​កាណាដា Maggie MacDonnell ជា​ម្ចាស់​ជ័យលាភី​ដ៏​ឧដុង្គឧត្តម​នេះ ព្រោះតែ​បាន​បម្រើ​ការងារ​បង្ហាត់​បង្រៀន​សិស្ស នា​សាលារៀន​ដាច់​ស្រ​យ៉ាល​មួយនា​តំបន់​ប៉ូល​ខាងជើង​៕ សូ​យ​ន​

spot_img
×