Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួញដូរ​ថ្នាំពេទ្យ​កែច្នៃ បំប្លែង​ទៅ​ជា​គ្រឿងញៀន នៅ​ក្រុង​ប៉ោយ​ប៉ែត ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​រាង​ដូច​បុរស​ម្នាក់​

spot_img

​បន្ទាយមានជ័យ ៖ ​អតីត​បុគ្គលិក​កាស៊ីណូ​ម្នាក់ ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ម្នាក់ ករណី​ជួញដូរ​ខុសច្បាប់​ថ្នាំពេទ្យ​ខុស​វេជ្ជសាស្ត្រ ព្រោះ​វា​អាច​កែបំប្លែង​ជា​គ្រឿងញៀន​ស្រវឹង​ខេតា​មីន​ខុសច្បាប់​បាន​។​

​ការបង្ក្រាប​ហើយ​ចោទប្រកាន់​ពីបទ​ជួញដូរ​និង​ដឹក​ជញ្ជូន​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នោះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ។​

ជនសង្ស័យ​មាន​ឈ្មោះ វុ​ធ ស្រី​ម៉ិច ភេទ​ស្រី អាយុ​២៧​ឆ្នាំ អតីត​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បច្ចុប្បន្ន​គ្មាន​មុខរបរ​ពិត​ប្រាកដ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត បន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​(BLO) បង្ក្រាប​ចាប់ខ្លួន​ស្ត្រី​នោះ កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា នៅ​ចំណុច​ខាង​មុច​ហាង​គុយទាវ​កាស៊ីណូ​ព្រីន​សេស ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹងថា ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជា​និង​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​សម្របសម្រួល​នីតិវិធី​រឿងនេះ​។​

​លោក​វរសេនីយ៍ត្រី ង៉េ​ង សុខ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា ៖ ការបង្ក្រាប​នេះ បន្ទាប់ពី​មាន​ការ​យក​ថ្នាំពេទ្យ​ម្យ៉ាងដែល​អាច​ផ្សំ​ជា​ថ្នាំ​ញៀន​ស្រវឹង​បាន​ប្រភេទ​ខេតា​មីន​ ( Ketamine ) យក​ទៅ​ប្រើប្រាស់​ក្នុង​ក្លឹប​រាំ​កម្សាន្ត​ឌីស្កូនៅ​ចំណុច​ប្លុក​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែត​។ ជំនាញ​ក៏​បាន​កំណត់​មុខសញ្ញា ហើយ​ឃាត់ខ្លួន​ជន​សង្ស័យ​ព្រមទាំង​ម៉ូតូ​១​គ្រឿង​។​

​សមត្ថកិច្ច​ឆែកឆេរ​ត្រួតពិនិត្យ​នៅ​ក្នុង​កែបម៉ូតូ​រកឃើញ​ថ្នាំពេទ្យ​វេជ្ជសាស្ត្រ​វត្ថុ​រាវ​ច្រក​ដប​ឈ្មោះ ​(​ខេតា​មីន​) ​ចំនួន​២​ប្រអប់​ធំ​ស្មើ​និង​១៥០​​ដប​មាន​ទម្ងន់​ទឹក​ថ្នាំ​១៥០០​ក្រាម​។​​ ថ្នាំញៀន​ខេតា​មីន ​(Ketamine) ត្រូវ​គេ​ចាត់ទុកជា​គ្រឿងញៀន​ដូច​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ីដែរ​៕​ ​ដោយ ៖ បន្ទាយ​

spot_img
×