Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្បែកជើង ៧.០០០ គូ ត្រូវបាន​យកមក​ដាក់​ពី​មុខ​អគារ​រដ្ឋសភា​អាមេរិក ដើម្បី​ព្រមាន​ពី​ហិង្សា​នៃ​ការប្រើ​អាវុធ​

spot_img

​ស្បែកជើង ៧.០០០​គូ ត្រូវបាន​យកមក​ដាក់​តម្រៀប​នៅលើ​វាលស្មៅ នៃ​វិមាន Capital ពោល​គឺជា​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​បណ្តា​ករណី​ប្រើ​អាវុធ​បាញ់រះ គិត​ចាប់ពី​ឆ្នាំ ២០១២ មកទល់ពេលនេះ​។​

​សកម្មជន​សង្គម​បាន​តម្រៀប​ស្បែកជើង ៧០០០​គូ នៅលើ​វាលស្មៅ​មុខ​វិមាន Capital ។ ស្បែកជើង ៧.០០០​គូ ត្រូវបាន​យកមក​ដាក់​តម្រៀប​នៅលើ​វាលស្មៅ នៃ​វិមាន Capital ពោល​គឺជា​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​បណ្តា​ករណី​ប្រើ​អាវុធ​បាញ់រះ គិត​ចាប់ពី​ឆ្នាំ ២០១២ មកទល់ពេលនេះ​។​

​គេ​យក​វា​មក​តម្រៀប​ទុក​នៅ​ទី​នេះ​បំណង​ព្រមាន​ដល់​តំណាងរាស្ត្រ​អាមេរិក​ចំពោះ​ទង្វើ​ហិង្សា​ក្នុង​ការសម្លាប់​មនុស្ស​។​

​ស្បែកជើង​ខ្លះ​មាន​ទម្រង់​តូចៗ ដែល​ជា​និមិត្តរូប​ដល់​ជនរងគ្រោះ​ស្លាប់​ទាំង​នៅ​វ័យក្មេង​

​ក្មេងៗ​ក្នុង​វ័យ​ពី ៦-៧​ឆ្នាំ បាន​ស្លាប់​ក្នុង​សោកនាដកម្ម​ក្នុង​ការបាញ់រះ​ក្នុង​សាលា Sandy Hook កាលពី​ឆ្នាំ ២០១២​។​

​សកម្មជន​ទាំងឡាយ​បាន​ដាសតឿន ព្រមាន​សារជាថ្មី​ចំពោះ​សកម្មភាព​ហិង្សា​ប្រើប្រាស់​អាវុធ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នកតំណាងរាស្ត្រ និង​រដ្ឋាភិបាល​អាមេរិក​។​

​រដ្ឋាភិបាល​អាមេរិក​របស់​ប្រធានា​ធិ​តី​ដូ​ណា​ល់ ត្រាំ កំពុង​ថ្លឹងថ្លែង​អំពី​ផែនការ​ត្រួតពិនិត្យ​អាវុធ​។​

​ថ្មីៗ​បំផុត អាមេរិក​ទើប​រង​សោកនាដកម្ម​បាញ់រះ​នៅ​មធ្យមសិក្សា Stoneman Douglas រដ្ឋ​ផ្លរីដា កាលពី​ខែ​កុម្ភៈ​។​

​រូបភាព​សកម្មភាព​ដឹកជញ្ជូន​ស្បែកជើង ៧០០០​គូ ទៅ​ដាក់​បង្ហាញ​នៅ​មុខ​សភា​អាមេរិក​។​

​នៅ​ថ្ងៃ ២៨ ខែ​កុម្ភៈ ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​សំណូមពរ​ឲ្យ​សភា​ប្រទេស​នេះ ប្រញាប់​ចេញ​ច្បាប់​ច្បាស់លាស់​ក្នុង​ការត្រួតពិនិត្យ​អាវុធ​។ លោក​នៅ​ថែមទាំង​ស្តីបន្ទោស​ពួក​អ្នកបង្កើត​ច្បាប់​អាមេរិក “​ខ្លាចញញើត​ហួសហេតុ​” សម្ព័ន្ធ​សមាគមន៍​អាវុធ​គ្រាប់រំសេវ​ជាតិ (NRA) ទើប​ពុំ​ទាន់​ឃើញ​មាន​ទង្វើ​អ្វីមួយ​។​

​ស្បែកជើង ៧០០០​គូ លើ​ស្មៅ​ពេល​ថ្ងៃ​រៀប​លិច​លើ​វិមាន Capital

​រូបភាព​គួរ​ឲ្យ​ខ្លោចផ្សា​ក្រោយ​ការបាញ់រះ​នៅ Sandy Hook ខណៈ​ពេល​ប៉ូលិស​កំពុង​នាំ​ក្រុម​កូនសិស្ស ដែល​រង​ការ​ភ័យ​រន្ធត់ ស្រែក​ទ្រហោយំ​ចេញពី​កន្លែងកើតហេតុ​។​

​ឃាតករ Adam Lanza បាន​សម្រុកចូល​បាញ់រះ​ធ្វើ​ឲ្យ​សិស្ស ២០​នាក់ និង​គ្រូ​បង្រៀន ៦​នាក់ ស្លាប់​។ មកទល់ពេលនេះ ការបាញ់រះ​ធ្វើ​ឲ្យ​ក្មេងៗ​ជាច្រើន​នាក់​ស្លាប់​នៅ​តែ​ជា​ដំបៅ​មួយ​ធ្វើឲ្យ​សាធារណៈមតិ​អាមេរិក​ពើត​ផ្សា​៕ សូ​យ​ន​

spot_img
×